ព័ត៌មានជាតិ

ពិធីបុណ្យចម្រើនព្រះជន្ម និងឆ្លងព្រះចេតិយ៍ ជូនចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ជា សុន និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ចន្ទី(Video inside)

ព្រៃវែង៖ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម  ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន រួមទាំងបងប្អូនសាច់ញាតិ កូនចៅបានរៀបចំពិធីបុណ្យចម្រើនព្រះជន និងឆ្លងព្រះចេតិយ៍ ជូនចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ជា សុន និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ចន្ទី ដើម្បីជាការតបស្នង សងគុណជូនចំពោះអ្នកមានគុណ ធំធេងរបស់លោកទាំងពីរ ដែលប្រារព្ធធ្វើនៅភូមិស្រែដូនតូច សង្កាត់ពញាពន្ធ ខណ្ឌព្រៃព្នៅ រាជធានីភ្នំពេញ។

ចំពោះសមាណគុណដ៏ធំធេងរបស់លោក ឪពុក អ្នកម្ដាយ ឪពុកក្មេក ម្ដាយក្មេក ដែលបានខិតខំបីបាច់ថែរក្សាកូនចៅ រហូតដល់កូនចៅបានធំគ្រប់ៗគ្នានេះ គុណនេះពិតជាធំធេងមិនអាច ពណ៍នាបាននោះទេ ដើម្បីជាការតបស្នងសងគុណ ដល់លោកអ្នកមានគុណអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន រួមទាំងបងប្អូនសាច់ញាតិកូនចៅចៅទួត ទាំងអស់ បានរួមមតិគ្នារៀបចំពិធី ពិធីបុណ្យចម្រើនព្រះជន និងឆ្លងព្រះចេតិយ៍ ជូនចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ជា សុន និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ចន្ទី ដែលលោកអ្នកទាំងពីរ បានខិតខំបីបាច់ថែរក្សាកូនចៅរកមកដល់ពេលនេះ ទោះបីជាគុណទាំងនេះមិនអាចសងអស់ក៏ពិតមែនក៏ប៉ុន្តែនេះគឺជាការតបស្នងសងគុណមួយសម្រាប់ជាកូនជាចៅចៅទួតដល់លោកអ្នកដែលបាន ចិត្តខំបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មារហូតដល់កូនធំ មានក្រុមគ្រួសារ រហូតដល់ពេលនេះ គុណនេះពិតជាធំធេងណាស់សម្រាប់កូន ចៅ។

ហើយក្នុងឱកាសនៃពិធីបុណ្យចម្រើនព្រះជន្ម នឹងឆ្លងចេតិយ៍នោះផងដែរ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ជា សុន និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ចន្ទី   ក៏បានរៀបចំជាទាន មានសម្ភារៈ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកក្រូច, ព្រមទាំងថវិកាមួយចំនួន សម្រាប់ជូនលោកយាយលោកតា ចាស់ជរា ចំនួន ៥០ គ្រួសារផងដែរ៕
IMG_1205

adm

Leave a Reply

Your email address will not be published. Required fields are marked *