ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

នាព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន២ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖ *ករណីទី១៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចលើផ្លូវជាតិ៦A ស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ រហូតដល់វេលាម៉ោង១៣៖២០នាទី ថ្ងៃដដែល ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបន្តសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ចុះឃាត់ខ្លួនបក្ខពួកជនសង្ស័យខាងលើបានចំនួន០៤នាក់បន្ថែមទៀត នៅចំណុចផ្ទះជួលគ្មានលេខ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។  ជនសង្ស័យទាំង០៧នាក់មានឈ្មោះ ៖១/ ឈ្មោះ ថុន ឈាងលី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ផាស្អាប់ មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។ ២/ ឈ្មោះ ពិសិដ្ឋ ដាវុធ ភេទប្រុស អាយុ៤០ឆ្នាំ

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានស្ថាប័នចារកម្មសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម LAU Peet Meng ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។ ឯកឧត្តម LAU បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកាន់កម្ពុជាកាលពីឆ្នាំ២០២០ ហើយពេលនេះ ឯកឧត្តម ឃើញមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយសុខសន្តិភាព និងស្ថិរភាព ។ ឯកឧត្តម LAU បានគោរពសម្ដែងការអបអរសាទរជូនដល់សម្ដេចតេជោ ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានជោគជ័យ ជាពិសេស ពេលដែលពិភពលោក កំពុងជួបប្រឈមនិងបញ្ហាជំងឺកូវីដ១៩ , បញ្ហានៅប្រទេសមីយ៉ាម៉ា, បញ្ហានៅប្រទេសអ៊ុយក្រែន និងបញ្ហានៅសមុទ្រចិនខាងត្បូង។ល។ ឯកឧត្តម LAU បានបន្ថែមថា សម្ដេចតេជោ មិនត្រឹមតែបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជួយរកសន្តិភាពសម្រាប់តំបន់ និងពិភពលោកផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា

Read more
ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកកំពឹស!

នាព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវេណទីស្នាក់ការគណបក្សសង្កាត់ព្រែកកំពឹស ឯកឧត្តម រ័ត្ន ស៊្រាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា។ ដោយបានអញ្ជើញចូលរួមជាគណៈអធិបតីរួមមានលោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោកក្រុមការងារ អមដំណើរ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ ប្រធានក្រុមបក្ស យុវជន ស.ស.យ.ក សង្កាត់ និងលោកគ្រូ អ្នកគ្រូ បុគ្គលិកមណ្ឌលសុខភាពសង្កាត់ ព្រមទាំងសកម្មជន យុវជន គណបក្ស សរុបរួមមានចំនួន ៥៨៤នាក់។ នាឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានធ្វើការផ្សព្វផ្សាយពីខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា និងខ្លឹមសាររបាយការណ៍ពាក់ព័ន្ធផ្សេងទៀតជូនដល់អង្គពិធីផងដែរ។ ជាងនេះទៅទៀត ឯកឧត្តម រ័ត្ន ស៊្រាង

Read more
ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានចូលរួមក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ

អភិបាលខេត្តព្រៃវែង បានចូលរួមក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំធំសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ទីតាំងគោល ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំបាទ​ សូមសម្តែងនូវ​គារវៈ​កិច្ច​គោរព​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះវត្តមាន​ដ៏ថ្លៃថ្លា​របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរទាំងអស់ ដែល​បាន​ឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថាននាពេលនេះ។ យេីងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ​ សម្តេចក្រឡាហោម ព្រមទាំងប្រតិភូអមដំណើរទាំងអស់ សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីដឹកនាំ​ និងអភិវឌ្ឍន៌​ជាតិមាតុភូមិ​ អោយមានភាពរុងរឿង​ និង​រីកចម្រើន​តរៀងទៅ​។ ២៥ កុម្ភៈ ២០២៣

Read more
ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ប្រេ្វស មីល

  នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញធ្វើទស្សនកិច្ចកសិដ្ឋានចិញ្ចេមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល។ បន្ទាប់ពីបានធ្វើទស្សនកិច្ចពិនិត្យ និងសិក្សាស្វែងយល់ពីដំណើរការនិងស្ថានភាពនៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រ លើកទឹកចិត្ត និងត្រៀមខ្លួនជំរុញឱ្យកសិដ្ឋានកាន់តែរីកលូតលាស់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទឹកដោះគោស្រស់ក្នុងស្រុក ដែលជាអាហារូបត្ថម្ភដ៏ល្អសម្រាប់ការលូតលាស់ទាំងផ្នែករាង្គកាយ និងប្រាជ្ញាស្មារតី ជាពិសេសកុមារ។ ឯកឧត្តមបានផ្ដល់អនុសាសន៍ដល់កសិដ្ឋាន អំពីការធ្វើពិពិធកម្មដំណើរការផលិតរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញ ដោយកសិដ្ឋានគួរពិនិត្យលទ្ធភាពក្នុងការពង្រីកផ្ទៃដីស្មៅសម្រាប់ផ្គត់ផ្គង់ចំណីគោ តាមរយៈការចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋដែលមានដីធំ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម និងរូបឯកឧត្តមផ្ទាល់ នឹងជួយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើកសិដ្ឋាន ដើម្បីឱ្យភាគីទាំងពីរអាចសហការគ្នាឈានទៅបំពេញតម្រូវការនៃខ្សែច្រវាក់ផលិតកម្ម។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ឱកាសផ្តល់ជូនដោយស្មើភាពគ្នា ហើយអ្នកដែលចាប់យកឱកាសបានមុនគេ នឹងទទួលបានផលចំណេញមុនគេដែរ៕

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនមនុសប្រុសស្រី១២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីរារាំងដល់សមត្ថកិច្ចកំពុងអនុវត្តច្បាប់! (Video inside)

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីជនសង្ស័យដែលចរាចរគ្រឿងញៀន កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបន្តចុះទៅដល់ទីតាំងផ្ទះលេខ៧៣ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដើម្បីបន្តយកជនសង្ស័យដែលមានការពាក់ព័ន្ធនឹងករណីខាងលើបន្ថែមទៀត ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង ប្លង់ សុផល និងមានការដឹកនាំសម្របសម្រួលនិតិវិធីដោយក្រលាបញ្ជី គឹម ឆេងប៊ុន ផងដែរ។ នៅពេលដែលសមត្ថកិច្ចអាវុធហត្ថ កំពុងធ្វើការ បែរជាក្រុមសាច់ញាតិជនសង្ស័យមិនព្រមសហការណ៍ ថែមទាំងរារាំង និងបានប្រើពាក្យមិនគួរគប្បីជេរប្រមាថមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ទៀតផង។ ឃើញដូចនេះ សមត្ថកិច្ចជំនាញអាវុធហត្ថ ក៏បានឃាត់ខ្លួនជនប្រុសស្រីចំនួន១២នាក់ យកមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។  បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕ IMG_5140

Read more
ព័ត៌មានជាតិ

ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានចុះ ធ្វើយុទ្ធនាការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ក្នុងភូមិឃុំដែលមានកុមារីស្លាប់ ដោយជំងឺផ្តាសាយបក្សី ពីវិធីបង្ការការឆ្លងជំងឺ, បើក្តៅខ្លួនសង្ស័យត្រូវធ្វើតេស្តជាបន្ទាន់

(ព្រៃវែង)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ប្រចាំការក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល និងមន្ត្រីបសុពេទ្យ ព្រមទាំងអាជ្ញាធរមូលដ្ឋានចុះទៅកាន់ភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ជាទីដែលមានកុមារីម្នាក់បានស្លាប់ ដោយសារជំងឺផ្តាសាយបក្សី H5N1 ដើម្បីធ្វើការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ក្នុងភូមិអំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ឲ្យដឹងថា ក្នុងយុទ្ធនាការនោះក្រុមការងារក្រសួងសុខាភិបាល និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានបិទនូវប័ណ្ណផ្សេងៗ អំពីវិធីបង្ការការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ហើយបើមានករណីបងប្អូនប្រជាពលរដ្ឋណាក្តៅខ្លួនសង្ស័យ គឺត្រូវធ្វើតេស្តភ្លាមៗផងដែរ។ លោកស្រីបញ្ជាក់ថា «រហូតមកដល់រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មិនទាន់មានប្រជាពលរដ្ឋក្នុងភូមិណាម្នាក់ មានរោគសញ្ញាថា ឆ្លងជំងឺគ្រុនផ្តាសាយបក្សីទេ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមគ្រូពេទ្យនៅប្រចាំការជាប់ជានិច្ច ក្នុងភូមិឃុំរបស់បងប្អូនប្រជាពលរដ្ឋ បើសិនប្រជាពលរដ្ឋមានការសង្ស័យ ក្រុមគ្រូពេទ្យនឹងធ្វើតេស្តភ្លាមៗ»។ ក្នុងឱកាសចុះធ្វើយុទ្ធការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋនេះ លោកស្រី យក់ សម្បត្តិ ក៏បាននាំយកនូវថវិកាចំនួន ២លានរៀលរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Techno Serve

ភ្នំពេញ) ៖នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Techno Serve។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវស្វាគមន៍ចំពោះក្រុមហ៊ុន ដែលស្វែងរកការសហការគាំទ្រពីក្រសួង ក្នុងការវិនិយោគលើវិស័យកសិកម្ម និងគាំទ្រដល់កសិករ។ នៅក្នុងវិស័យកសិកម្ម បើតាមឯកឧត្តមរដ្ឋមន្ត្រី គោលដៅសំខាន់ គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច។ ពោលគឺធានាឱ្យបាននូវផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងលក់ចេញដើម្បីប្រាក់ចំណេញ ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ជាមួយគ្នានេះ ការធ្វើផលិតកម្មដំណាំត្រូវមានផែនច្បាស់លាស់ និងស្របតាមបច្ចេកទេស ដើម្បីធានាបាននូវគុណភាព ស្តង់ដា តម្លៃល្អ និងឆ្លើយតបបានត្រឹមត្រូវតាមតម្រូវការទីផ្សារ។ លើសពីនេះទៀត ឯកឧត្តមក៏បានលើកពីយន្តការហិរញ្ញវត្ថុ ដោយធ្វើយ៉ាងណាឱ្យកសិករទទួលបានកម្ចី ដែលមានការប្រាក់សមរម្យដើម្បីជំរុញផលិតកម្ម ព្រមទាំងកម្មវិធីធានារ៉ាប់រងផលិតកម្ម (Crop Insurance) ជាដើម៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានដឹកនាំកិច្ចប្រជុំទ្រៀមរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២៣ នៅពេលខាងមុខដើម្បីបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង

ព្រៃវែង៖ ដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងក្នុងឱកាសនៃការ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខរដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំនៅព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២៣ នាពេលខាងមុខនេះដែលប្រព្រឹត្តទៅរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅទីរួមខេត្តព្រៃវែង ដែលកិច្ចប្រជុំនេះធ្វើឡើងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។  នៅក្នុងកិច្ចប្រជុំនោះផងដែរក៏មានការបែងចែកជាគណៈកម្មការ អនុគណៈកម្មការ ដើម្បីកាន់នៅតួនាទីភារកិច្ចតាមផ្នែកនីមួយៗក្នុងការរៀបចំនូវព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងក្នុងខេត្តព្រៃវែងឆ្នាំ ២០២៣ ខាងមុខនេះឲ្យកាន់តែសប្បាយ ដោយមានការរៀបចំនូវការប្រគំតន្ត្រី , ប្រដាល់គុណខ្មែរ លេងល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, ការដាក់តាំងបង្ហាញនូវផលិតផលជាតិនិងអន្តរជាតិជាច្រើនស្តង់ និងរៀបចំភ្លើងដើម្បី ឲ្យមានភាពស្រស់ស្អាត និងទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកទស្សនាលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងរបស់រដ្ឋបាលខេត្តព្រៃវែងនាពេលខាងមុខនោះប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់។  ឯកឧត្ដម ក៏បន្តទៀតថា៖ ការរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ២០២៣នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពីបុរាណ កាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរទទួលទេព្តាឆ្នាំថ្មី សិរីសួស្តីជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។  ឯកឧត្ដម សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ នឹងអន្តរជាតិ ដើម្បី ចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រៃវែង៕

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់

នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាន​មនុស្ស​សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។ វិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។ និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិត​បញ្ចប់​ការសិក្សាថ្នាក់បរិញ្ញាបត្ររង​ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ដែលបាន​បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា​២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាន​និស្សិត​អាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិតចំនួន ៣២នាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យធនធានមនុស្ស ដែលបានជម្នះការលំបាកទាំងឡាយ ចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​នៅ​កម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា ការរាតត្បាតជំងឺកូវីដ១៩ គឺជាការលំបាកមួយរបស់សង្គម តែការរួបរួមគ្នាបានធ្វើឱ្យកម្ពុជា បានយកឈ្នះលើមេរោគរាតត្បាតនេះ ឈានទៅបើកសង្គមទូលំទូលាយ និងការជួបជុំនានា។ សម្តេចតេជោនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងចំណោមសិស្សគោលដៅ ១លាន ៥សែន សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏រាប់បញ្ចូលទាំង វិជ្ជាជីវៈដូនតា រួមមាន តម្បាញ ចម្លាក់ គំនូរ

Read more