ព័ត៌មានជាតិ

រដ្ឋុមន្ត្រី វេង សាខុននិងសហការីបានអញ្ជើញចុះពិនិត្យចម្កាបន្លែសុវត្ថិភាពរបស់លោកជិនផលដែលកំពុងដាំការ៉ុតស្ពៃបូកគោស្ពៃក្តោបត្រកួននៅភូមិពូលូងខេត្តមណ្ឌល់គិរី

ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាកសិករដែលប្រកបរបរដាំបន្លែនៅក្នុងខេត្តមណ្ឌលគីរី ក្នុងការជំរុញផលិតភាពផលិតកម្មបន្លែឲ្យកាន់តែរីកចម្រើនថែមទៀតទាំងបរិមាណ និងគុណភាព ធានាបាននូវនិរន្តរភាពផ្គត់ផ្គង់ឲ្យទីផ្សាររាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត នារសៀលថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ឧសភា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយសហការី បានអញ្ជើញមកពិនិត្យចម្ការបន្លែសុវត្ថិភាពរបស់លោក ជិន ផល ដែលកំពុងដាំការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ត្រកូន លើផ្ទៃដីប្រមាណ ១០អា នៅភូមិពូលូង សង្កាត់រម្យនា ខេត្តមណ្ឌលគីរី។ លោក ជិន ផល បានរៀបរាប់ប្រាប់ឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា លោកបានប្រកបរបរនេះ ៤ឆ្នាំមកហើយសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត។ ផលទទួលបានពីបន្លែ ធ្វើឲ្យជីវភាពធូរធារ ហើយអនាគតគ្រោងនឹងពង្រីកផ្ទៃដីបន្ថែម។ ឃើញផលដំណាំដុះលូតលាស់បានល្អ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ជិន ផល ក្នុងការដាំបន្លែដែលជាអាជីពសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងរួមចំណែកផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល

Read more
ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មអំពាវនាវជូនចំពោះសាធារណជននិងម្ចាស់ចំការស្វាយទាំងអស់ដែលបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេស​ចិនសូ​មមេត្តាម​កចុះបញ្ជីនៅអ​គ្គនាយដ្ឋាន​កសិកម្ម

ភ្នំពេញ៖ដោយពិនិត្យឃើញថាមានសាធារណជននិងម្ចាស់ចំការស្វាយជាច្រើនបានត្អូញត្អែរមកខ្ញុំពីបញ្ហកង្វះទីផ្សារ ក្រោយពីបានពិនិត្យឃើញការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនទទួលបានជោគជ័យ នាពេលថ្មីៗនេះខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀតជូនចំពោះសាធារណជននិងម្ចាស់ចំការស្វាយទាំងអស់ដែលបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងដែលមិនទាន់បានមកចុះបញ្ជី សូមមេត្តាមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម ។ ខ្ញុំសូមបញ្ជាក់ជូនសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ បានជ្រាបបន្ថែមថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខណ្ឌតម្រូវរបស់ប្រទេសនាំចូលហើយទន្ទឹមនឹងនេះម្ចាស់ចំការស្វាយបានទទួលចំណេះដឹងការគ្រប់គ្រងចំការស្វាយស្របតាមលក្ខណ្ឌតម្រូវ ជាមួយនិងការផ្សារជាមួយក្រុមហ៊ុននាំចេញ តាមរយៈការចុះកិច្ចសន្យាហើយនិងក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះគេនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការ ផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន។ ទន្ទឹមនឹងនេះ ខ្ញុំមានក្តីសង្ឃឹមថា សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ដែលមិនទាន់បានចុះបញ្ជី ពុំមានការតវ៉ាថាមិនបានទទួលព័ត៌មានគ្រប់គ្រាន់ ឬថាមិនបានដឹង មកខ្ញុំបន្តទៀតឡើយ

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការ បិទខ្ទប់ និងការពារកុំឲ្យរីកចេញទៅខាងក្រៅ ដេីម្បី ធ្វេីការបោសសំអាតខ្សែចម្លងកូវីដ-១៩

កំពង់ចាម : ក្នុងកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាព នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដេីម្បី គ្រប់គ្រង ស្ថានការណ៍ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ កុំឲ្យមានការរីក បន្ត យើង ត្រូវ អនុវត្ត យុទ្ធសាស្ត្រ២យ៉ាង គឺទី១- ត្រូវ បិទខ្ទប់ ក្តោប ឲ្យ ជាប់ ទី២-ត្រូវការពារ កុំ ឲ្យ រីកចេញទៅខាងក្រៅ ហេីយ យេីងត្រូវធ្វើការ បោសសំអាត ដេីម្បី កាត់ផ្ដាច់ ខ្សែ ចម្លង ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើដល់អភិបាលខេត្តជាប់ព្រំដែនវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូកនិងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម

បន្ទាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)បានផ្ទុះឡើងជាថ្មីម្តងទៀត នៅក្នុងប្រទេសវៀតណាម​ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើដល់អភិបាលខេត្តជាប់ព្រំដែនវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូកនិងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណា ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសកម្ពុជា។បើយោង​តាមការបញ្ជាក់នៅក្នុងលិខិតរបស់លោករដ្ឋមន្ត្រី វេង សាខុន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះបានឲ្យដឹងថាបច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិក(ASF)កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ក្នុងនោះមានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាមមីយ៉ាន់ម៉ានិងប្រទេសកម្ពុជាផងដែរ។លោកវេងសាខុនបន្តថាជំងឺនេះបានផ្ទុះនៅក្នុងប្រទេសវៀតណាមលើកដំបូងស្ទើរតែពាសពេញផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្តផ្ទុះជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានផ្ទុះនៅក្នុងប្រទេសវៀតណាមម្តងទៀត ដែលអាចនឹងបន្តឆ្លងរាលដាល យ៉ាងឆាប់រហ័សដល់បណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា រួមមានខេត្តដាក់ណុង ជាប់ខេត្តមណ្ឌលគិរី, ខេត្តយ៉ាឡាយ ជាប់ខេត្តរតនគិរី, ខេត្តដុងថាប់ ជាប់ខេត្តព្រៃវែង, ខេត្តកៀនយ៉ាងជាប់ខេត្តកំពត, ខេត្តតៃនិញ ជាប់ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង, ខេត្តឡុងអាន ជាប់ខេត្តស្វាយរៀង ខេត្តប៊ិញភូ ជាប់ខេត្តក្រចេះ និងខេត្តអានយ៉ាង ជាប់ខេត្តតាកែវ និងខេត្តកណ្តាល ដែលជាសញ្ញាហានិភ័យខ្ពស់ នៃការឆ្លងរាលដាល ក្នុងលក្ខណៈទ្រង់ទ្រាយធំ

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១​នេះ បានប្រកាស​បញ្ជាក់​ពី​ការរកឃើញ និង​បង្ហាញ​អត្ដ​សញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៩៣​នាក់​បន្ថែមទៀត ដែល​ភាគច្រើន​ជា​កម្មករ កម្មការិនី​រោងចក្រ

ខេត្តកំពង់ចាម​៖ រដ្ឋបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១​នេះ បានប្រកាស​បញ្ជាក់​ពី​ការរកឃើញ និង​បង្ហាញ​អត្ដ​សញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៩៣​នាក់​បន្ថែមទៀត ដែល​ភាគច្រើន​ជា​កម្មករ កម្មការិនី​រោងចករ​។​ ​រដ្ឋបាលខេត្ត បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ​១៩​ទាំង ៩៣​នាក់ ដែល​ទើប​រកឃើញ​នេះ មាននៅ​ស្រុក​បាធាយ ៣៤​នាក់​, ស្រុក​ជើងព្រៃ ៣៤​នាក់​, ស្រុក​ព្រៃឈរ ៩​នាក់​, ស្រុក​កំពង់សៀម ៦​នាក់​, មកពី​ខេត្តកំពង់ឆ្នាំង ៣​នាក់ និង​មកពី​ខេត្តកំពង់ធំ ៧​នាក់​។​ ​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ និង​ធ្លាប់​ប្រាស្រ័យ​ទំនាក់ទំនង​នឹង​អ្នកជំងឺ​កូ​វីដ សូម​ទៅពិនិត្យ​សុខភាព និង​យក​សំណាក​នៅ​មន្ទីរពេទ្យបង្អែក​ដែល​ស្ថិតនៅ​ជិត​ផ្ទះ ឬ​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​៕

Read more
ព័ត៌មានជាតិ

ប្រជាពលរដ្ឋម្នាក់រស់នៅភូមិអង្គាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ជាដំបូង ខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សាន សំអូន ប្រជាពលរដ្ឋរស់នៅភូមិអង្គាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី សាន សំអូន សូមបានទៅកាន់សុគតិភព ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនិងនេះ រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០នាក់ផ្សេងទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកកំពង់ត្របែក ចំនួន១នាក់ ស្រុកព្រះស្តេច ចំនួន២នាក់ ស្រុកកញ្ជ្រៀច ចំនួន២នាក់ ស្រុកពាមជរ ចំនួន២នាក់ និងស្រុកពារាំង ចំនួន៣នាក់ ស្ថិតក្នុងខេត្តព្រៃវែង។ ប្រវត្តិធ្វើដំណើរ និងឈ្មោះជាមួយកន្លែងស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពួកគេនិមួយៗ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារ

Read more
ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ប្រគល់រថយន្ត និងម៉ូតូដឹកសំរាម ដល់រដ្ឋបាលខេត្តកំពង់ចាម និងឧត្តរមានជ័យ

នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ទទួលរថយន្ត និងម៉ូតូដឹកសំរាម ជូនដល់រដ្ឋបាលខេត្តកំពង់ចាម និងឧត្តរមានជ័យ។ រថយន្តដឹកសំរាមចំនួន៣គ្រឿង និងម៉ូតូដឹកសំរាមចំនួន៦គ្រឿង ដែលជាអំណោយរបស់ក្រសួងបរិស្ថាន គឺរដ្ឋបាលខេត្តកំពង់ចាមទទួលបានរថយន្តដឹកសំរាមចំនួនមួយគ្រឿង ចំណែករដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលបានរថយន្តដឹកសំរាមចំនួន២គ្រឿង (មួយគ្រឿងជាអំណោយរបស់សប្បុរសជន) និងម៉ូតូដឹកសំរាមចំនួន៦គ្រឿង។ គួរបញ្ជាក់ឱ្យដឹងថា គម្រោងរថយន្តដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាននៃរដ្ឋបាលខេត្ត ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា ណែនាំដល់អាជ្ញាធរក្រុង-ស្រុក​ ឲ្យពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម​ ក្រោយមានករណីវិជ្ជមានកូវីដ-១៩​ កេីនឡេីង​

  កំពង់ចាម​ ៖​ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័ក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានសមស្របទៅនឹងកំណើនកើនឡើងនៃអ្នកឆ្លង និងអ្នកពាក់ព័ន្ធនឹងអ្នកផ្ទុក​ជំងឺ​កូវីដ-១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យព្រួយបារម្ភនេះ​ ។ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកឡេីងផងដែរថា ខេត្តកំពង់ចាមបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់ ដែលបានឆ្លងកាលពីថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០២១ ។ នេះគឺជាចំនួនឆ្លង ច្រើនជាងគេសម្រាប់ខេត្តកំពង់ចាមដែលពុំធ្លាប់មានពីមុនមក ។​ ទន្ទឹមនឹងនេះដែរ ឯកឧត្តម​អភិបាលខេត្តបានចាត់តាំងឲ្យគណៈអភិបាលរងខេត្ត ចុះពិនិត្យមើលតាមបណ្ដា​ស្រុកមួយចំនួន ដែលជាតំបន់មានការពាក់ព័ន្ធទៅនឹងអ្នកឆ្លងជំងឺកូវីដ-១៩ ដើម្បីពិនិត្យមើលទីកន្លែងសម្រាប់ពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម ដោយសារតែ​មានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រូវ​បាន​រកឃើញជាបន្តបន្ទាប់មកនោះ ​។ ជាមួយ​គ្នា​នោះ​ ឯកឧត្តម​អភិបាលខេត្តក៏បានរំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋសរុប ចំនួន ២៥៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះវិញប្រមាណជាង ១០០នាក់ និងសល់ជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម

Read more
ព័ត៌មានជាតិ

«ទិវាជាតិនៃការចងចាំ» យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងនាំគ្នាថែរក្សាសន្តិភាព

ថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ។ យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុ ជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតផ្លោះដ៏ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួមហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ គោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាន បង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។ យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានប្រគល់មីម៉ាម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ក្រុង-ស្រុកទាំង១៣

ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខ្ញុំបាទ បានប្រគល់មីម៉ាម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ក្រុង-ស្រុកទាំង១ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍របស់ប្រជាពលរដ្ឋមូលដ្ឋានដែលខ្វះខាត ក្នុងអំឡុងពេលឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដ៍សាហាវនាពេលនេះ។ ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម និងលោកជំទាវ ដែលបានឧបត្ថម្ភអំណោយដ៍ថ្លៃថ្លាជូនដល់រដ្ឋបាលខេត្ត និងសូមគោរពជូនពរដល់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

Read more