ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការ បិទខ្ទប់ និងការពារកុំឲ្យរីកចេញទៅខាងក្រៅ ដេីម្បី ធ្វេីការបោសសំអាតខ្សែចម្លងកូវីដ-១៩

កំពង់ចាម : ក្នុងកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាព នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដេីម្បី គ្រប់គ្រង ស្ថានការណ៍ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ កុំឲ្យមានការរីក បន្ត យើង ត្រូវ អនុវត្ត យុទ្ធសាស្ត្រ២យ៉ាង គឺទី១- ត្រូវ បិទខ្ទប់ ក្តោប ឲ្យ ជាប់ ទី២-ត្រូវការពារ កុំ ឲ្យ រីកចេញទៅខាងក្រៅ ហេីយ យេីងត្រូវធ្វើការ បោសសំអាត ដេីម្បី កាត់ផ្ដាច់ ខ្សែ ចម្លង ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល កំពុង បង្ក ការ ព្រួយបារម្ភ ពី គ្រប់ មជ្ឈដ្ឋាន ផងនោះ ។

ក្នុង កិច្ចប្រជុំ នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ត្រូវ អនុវត្ត វិធានការ សុខាភិបាល បន្តការគ្រប់គ្រង ច្បាម ឲ្យ ជាប់ ចំពោះ អ្នក ដែល សង្ស័យ ដែល ត្រូវ ផ្តោត សំខាន់ ទៅ លើ កម្មករ កម្មការិនី ពិសេស ត្រូវ ស្រាវជ្រាវ ស្វែងរក អ្នក ដែល ប៉ះពាល់ ដោយ ផ្ទាល់ ជាមួយនឹង អ្នក វិជ្ជមាន កូវីដ -១៩ ពោលគឺ ត្រូវ នាំ គាត់ មក យក សំណាក ហេីយ ត្រូវ ពិនិត្យ ដោយ ឧបករណ៍ ពិសេស ជាបន្ទាន់។ ជាមួយគ្នា នោះ មន្ត្រី សុខាភិបាល ស្រុក និមួយៗ ត្រូវ អនុវត្ត វិធានការ នេះ ឲ្យ បាន ម៉ឺងម៉ាត់ ពេល ពិនិត្យ រកឃើញ អ្នក វិជ្ជមាន ហើយ នោះ ទោះជា នៅ ទីកន្លែង ណា ក៏ដោយ គឺត្រូវ នាំ គាត់ ទៅ ព្យាបាល ជាបន្ទាន់ ក្នុងនោះ មន្ទីរ ពេទ្យ ស្រុក និមួយៗ ត្រូវ រៀបចំ គ្រែ ទទួល អ្នក ជំងឺ យ៉ាង តិច ឲ្យ បាន ១០គ្រែ ឬ លេីសពី នោះ ផងដែរ ។

បេីតាម របាយការណ៍ របស់ ឯកឧត្តម គឹម សួរ ភីរុណ ប្រធាន មន្ទីរ សុខាភិបាល នៃ រដ្ឋបាល ខេត្តកំពង់ចាម បាន ឲ្យដឹងថា សម្រាប់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ រកឃើញ អ្នក វិជ្ជមាន កូវីដ-១៩ ករណីឆ្លងថ្មី ចំនួន ៩៣នាក់(ស្រី៨៥នាក់) កំពុងសំរាកព្យាបាល ២៧០នាក់ (បូកយោង ៤០០នាក់ ក្នុងនោះ ជាសះស្បើយ ១២៨នាក់ និងស្លាប់២នាក់) ។ កំពុងធ្វេីចត្តាឡឺសក័កំរិត២ ចំនួន២០៧៩នាក់ ក្នុងនោះនៅសាលាគរុកោសល្យ ៦០៦នាក់ ស្រុក ស្រីសន្ធរ ១៦នាក់ បាធាយ ៤៨៤នាក់ កងមាស ៥៦នាក់ ចំការលើ ៦២នាក់ កំពង់សៀម ៤០១នាក់ និង មន្ទីរពេទ្យខេត្ត ១២នាក់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *