ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តសន្ធររង្សី ហៅ(វត្តខ្ពបតាងួន)

នៅព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូ ង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តកំពង់ចាម -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹង ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តកំពង់ចាម និងដោយមាន អញ្ជើញចូលរួមពីលោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តសន្ឋររង្សី ហៅ (វត្តខ្ពបតាងួន) ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីធ្វើការឧទ្ទិសមគ្គផល កុសលផលបុណ្យជូនមាតា បិតា ញាតិកាទាំងប្រាំពីរសន្តាន -ក៏ដូចជាអតីតយុទ្ធជនស្នេហាជាតិ និងអ្នកស្លាប់ដោដោយសារជំងឺកូ វិដ-១៩ សូមឲ្យវិញ្ញាណក្ខនរបស់ពួកគាត់ មកទទួលយកកុសលផលបុណ្យ និងបានទៅកើតក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ថ្លែងនៅក្នុងពិធីបុណ្យនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ នៅពេលមកកាន់បិណ្ឌ តាមវត្តអារាមនីមួយៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ ជានិច្ច ដោយត្រូវចូលរួមអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ «៣ ការពារ និង ៣កុំ» ។

adm

Leave a Reply

Your email address will not be published. Required fields are marked *