ព័ត៌មានជាតិ

រដ្ឋុមន្ត្រី វេង សាខុននិងសហការីបានអញ្ជើញចុះពិនិត្យចម្កាបន្លែសុវត្ថិភាពរបស់លោកជិនផលដែលកំពុងដាំការ៉ុតស្ពៃបូកគោស្ពៃក្តោបត្រកួននៅភូមិពូលូងខេត្តមណ្ឌល់គិរី

ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាកសិករដែលប្រកបរបរដាំបន្លែនៅក្នុងខេត្តមណ្ឌលគីរី ក្នុងការជំរុញផលិតភាពផលិតកម្មបន្លែឲ្យកាន់តែរីកចម្រើនថែមទៀតទាំងបរិមាណ និងគុណភាព ធានាបាននូវនិរន្តរភាពផ្គត់ផ្គង់ឲ្យទីផ្សាររាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត នារសៀលថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ឧសភា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយសហការី បានអញ្ជើញមកពិនិត្យចម្ការបន្លែសុវត្ថិភាពរបស់លោក ជិន ផល ដែលកំពុងដាំការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ត្រកូន លើផ្ទៃដីប្រមាណ ១០អា នៅភូមិពូលូង សង្កាត់រម្យនា ខេត្តមណ្ឌលគីរី។

លោក ជិន ផល បានរៀបរាប់ប្រាប់ឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា លោកបានប្រកបរបរនេះ ៤ឆ្នាំមកហើយសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត។ ផលទទួលបានពីបន្លែ ធ្វើឲ្យជីវភាពធូរធារ ហើយអនាគតគ្រោងនឹងពង្រីកផ្ទៃដីបន្ថែម។ ឃើញផលដំណាំដុះលូតលាស់បានល្អ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ជិន ផល ក្នុងការដាំបន្លែដែលជាអាជីពសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងរួមចំណែកផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។ លោកបានលើកទឹកចិត្តឲ្យខិតខំបន្ថែមទៀត ដើម្បីឆក់យកឱកាសដែលទីផ្សារកំពុងត្រូវការ និងជាពិសេសដើម្បីលើកកម្ពស់កម្រិតជីវភាពកាន់តែល្អប្រសើរ តាមរយ:ការរកែប្រែទម្លាប់នៃការដុះតាមបែបធម្មជាតិ ទៅធ្វើការដាំដុះតាមតម្រូវការទីផ្សារ ការបញ្ជាទិញ និងអនុវត្តកសិកម្មតាមកិច្ចសន្យា អនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ កាត់បន្ថយពលកម្ម ដើមទុនផលិត ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យបានត្រឹមត្រូវ មាន ប្រសិទ្ធភាព ទទួលបានប្រសិទ្ធផល។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឲ្យលោកប្រធានមន្ទីរជួយ ចងក្រងបណ្តុំផលិតបន្ថែដល់ពួកគាត់ ដើម្បីមានឱកាសសហការផលិតផ្គត់ផ្គង់ឲ្យក្រុមហ៊ុនប្រមូលទិញ និងបញ្ជ្រាបបច្ចេកទេសបន្ថែម។

adm

Leave a Reply

Your email address will not be published. Required fields are marked *