ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត់ សន្តិភាព បានធ្វើឲ្យ ពុទ្ធចក្រ និងអាណាចក្រ មានកាកសាងរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស

ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង តំណាងសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃកម្ពុជា បានមានប្រសាសន៍ថាសន្តិភាព បានធ្វើឲ្យ ពុទ្ធចក្រ និងអាណាចក្រ មានកសាងរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស ដោយការលើកឡើងបែបនេះ គឺនៅក្នុងឱកាសឯកឧត្តម និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តគោខ្ចក ស្ថិតនៅភូមិគោខ្ចក ឃុំ គោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣។ 

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា កត្តាសន្តិភាពទាំងអស់នេះគឺកើតចេញពីបងប្អូនប្រជាពលរដ្ឋបានជឿជាក់មកលើការដឹងនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឲ្យ ប្រជាពលរដ្ឋទូទាំងប្រទេស ទទូលបានសិទ្ធសេរីភាព ពេញលេញ រស់នៅប្រកបដោយភាពកក្តៅ។ 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា វត្តអារាម មានតួនាទីសំខាន់ណាស់ សម្រាប់អប់រំមនុស្សអោយធ្វើល្អ ប្រព្រឹត្តនៅអំពើជាកុសល លះបង់នៅអំពើបាប កាន់សីល ភាវនា សមាធិ អប់រំផ្លូវចិត្តរបស់ខ្លួនឲ្យ ជៀសឆ្ងាយពីអំពើអកុសលផ្សេងៗ។ 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរត្រូវអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។ នឹងត្រូវបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតដោយមិនប្រកាន់បក្សពួកនិយមណាមួយឡើយ។ ត្រូវទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវបញ្ហាគ្រឿងញៀន ដែលជាបញ្ហាដល់សង្គមជាតិ អសន្តិសុខក្នុងសង្គម ។ 

សូមបញ្ជាក់ថា៖ សមិទ្ធផលដែលដាក់សម្ភោធឆ្លងនាថ្ងៃនេះមាន កុដិធំ ទំហំបណ្ដោយ ២១ម៉ែត្រ ទទឹង ១៣ ម៉ែត្រ, ឧបដ្ឋានសាលា ១ ខ្នង ទំហំបណ្ដោយ ៣៦ម៉ែត្រ ទទឹង ២២ម៉ែត្រ, ចាក់សាបក្នុងវត្តចំនួន ៨,២៣៤ម៉ែត្រ ការ៉េ, ខ្លោងទ្វា១ ជួសជុលព្រះវិហា រោង ទទួលភ្ញៀវ ១ និងសមិទ្ធផលនានា ជាច្រើនទៀត ដែលចំណាយថវិកាសរុបចំនួន ៥២ម៉ឺន ៨ ពាន់ ១៩៥ ដុល្លារ ហើយឯកឧត្តម ក៏បាននាំយក បច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី តម្កល់កសាងក្នុងវត្តចំនួន ១៤ លានរៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *