ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អរគុណ សម្តេច ក្រឡាហោមដែលបានឧបត្ថម្ភអាល់កុលចំនួន ៩៥កេស ស្មើរនឹង ៥០៣៥ដបតូច ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ចែកជូនទៅក្រុង ស្រុកទាំង១៣ ដែលកំពុងត្រូវការចាំបាច់ ដើម្បីបម្រើអោយការងារការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន

ថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ (ក្រុមក្រឡាហោមមនុស្សធម៌ និងក្រុមអ្នកម្តាយមនុស្សធម៌) ដែលបានឧបត្ថម្ភអាល់កុលចំនួន ៩៥កេស ស្មើរនឹង ៥០៣៥ដបតូច ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ចែកជូនទៅក្រុង ស្រុកទាំង១៣ ដែលកំពុងត្រូវការចាំបាច់ ដើម្បីបម្រើអោយការងារការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរ ជាមួយសកម្មភាពការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតក្នុងខេត្តព្រៃវែង។

ខ្ញុំបាទ សូមជូនពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ (ក្រុមក្រឡាហោមមនុស្សធម៌ និងក្រុមអ្នកម្តាយមនុស្សធម៌) ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *