ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត

ខេត្ដកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀតដែលជាក្រុមគ្រួសាររបស់អ្នកជំងឺឈ្មោះ ខៀវ ដាឡៃ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្ហាញអត្តសញ្ញាអ្នកកើតជំងឺកូវីដដែលទើបរកឃើញនេះផងដែរ រួមមាន៖ ទី១៖ ឈ្មោះ ខៀវ ដាលីន អាយុ៣២ឆ្នាំ ទី២៖ ឈ្មោះ ខៀវ ឈាងម៉ៃ អាយុ២១ឆ្នាំ ទី៣៖ ឈ្មោះ ខៀវ ម៉េងស្រូយ អាយុ១៧ឆ្នាំ ទី៤៖ ឈ្មោះ ហោ គឹមលន អាយុ៤៨ឆ្នាំ ទី៥៖ ឈ្មោះ ខុំ សុខខេង អាយុ១៨ខែ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ១៩ទាំង៥នាក់ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភាមណ្ឌលភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លា សម្តេចវិបុលសេនាភក្តី សាយ ឈុំចែកជូនប្រជាពលរដ្ឋចំនួន៥២គ្រួសារ

(ភ្នំពេញ)៖ ថ្ងៃសុក្រ ១២ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភាមណ្ឌលភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លា សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា និង លោកជំទាវ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទ័លក្រ និង ខ្វះខាតស្បៀងអាហារ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទីតាំងបរិវេណខាងមុខសាលាសង្កាត់បឹងរាំងដែលមានប្រជាពលរដ្ឋសរុបចំនួន៥២គ្រួសារ។ក្នុងមួយគ្រួសារ ទទួលបាន ៖ គ្រឿងឧបភោគ បរិភោគ ០១ប្រអប់ ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយនេះផងដែរ។

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ) នៅថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។កិច្ចប្រជុំនេះរៀបចំដោយធនាគារពិភពលោក សម្របសម្រួលដោយលោកស្រី Mari Pangestu នាយកប្រតិបត្តិនៃធនាគារពិភពលោក ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តីក្រសួងកសិកម្មនៃប្រទេសឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ប៉ាពូញូហ្គីនេ ហ្វីលីពីន វៀតណាម និងទីម័រខាងកើត និងមានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អគ្គលេខាធិការអាស៊ាន និងអង្គការជាតិ និងអន្តរជាតិផងដែរ។ គោលបំណងសំខាន់ក្នុងការរៀបចំកិច្ចប្រជុំតុមូលក្នុងកម្រឹតរដ្ឋមន្ត្រីកសិកម្មអាស៊ីប៉ាស៊ីហ្វិកនេះគឺដើម្បីពិភាក្សាលើបញ្ហានានា និងស្វែងរកជម្រើស និងសកម្មភាពជាអារទិភាពដើម្បីធានាអោយបាននូវនិរន្តរភាពនៃសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងសុន្ទរកថាគន្លឺះស្តីពីផែនការ និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ផលិតចាហួយ សេង ហួត ហ្វាហ្វា ហ្វូត !

  នាព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលភេសជ្ជៈ តែក្រូចឆ្មារទឹកឃ្មុំ ចំនួន១០០កេស និង ចាហួយកែវធំ XO ចំនួន១០០កេសពីក្រុមហ៊ុន ផលិតចាហួយ សេង ហួត ហ្វាហ្វា ហ្វូត ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ក្រុមការងារតំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភភេសជ្ជៈ និងចាហួយ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ សំអ៑ាង អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ចំនួន ១៣ខ្នងផ្ទះ នៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២២ ខែមេសា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពី លោក លោកស្រី ជាអាជ្ញាធរដែនដី មន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត មន្ត្រីប្រតិបត្តិសាខា អនុសាខា ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ចំនួន ១៣ខ្នងផ្ទះ ស្មើនឹង ១៣គ្រួសារ (រងគ្រោះធ្ងន់ធ្ងរចំនួន ៤គ្រួសារ និងស្រាលចំនួន ៩គ្រួសារ) ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុខ្យល់កន្ត្រាក់នេះ ដែលបានបក់បោក ធ្វើឲ្យរលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ហើយសូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។ លើសពីនេះទៀត ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ចំពោះសុខភាព ដោយការលាងសម្អាតដៃឱ្យបានជាប្រចាំ ហាត់ប្រាណឲ្យបានទៀងទាត់ សម្អាតបរិស្ថានជុំវិញផ្ទះការពារកុំឲ្យឆ្លងមេរោគផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី

Read more
ព័ត៌មានជាតិ

រដ្ឋមន្រ្តី វេង សាខុន៖សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបា​ល​និងប្រជាជននៃសា​ធារណរដ្ឋប្រជាមា​និតចិន

ភ្នំពេញ៖ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម និងកិច្ចការជនបទ ដែលបានផ្តល់ជំនួយវ៉ាក់សាំងជំងឺ ជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២០០ ០០០(ពីរសែន) ដូស មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ សាទឹក និង អ៊ុតក្តាម (FMD) ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីរីករាយយ៉ាងខ្លាំង និងសូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលវ៉ាក់សាំងជំងឺអ៊ុតក្តាម FMD ចំនួន ១០០ ០០០ (មួយសែន) ដូស បន្ថែមទៀត ដែលជាការផ្តល់មកកម្ពុជាក្នុងដំណាក់កាលទី២ ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួល

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចែកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋកំពុងខ្វះខាតក្នុងសង្កាត់ស្រះចក ដំណាក់កាលបិទខ្ទប់

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីចែកអំណោយជាតំណាង របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទ័លក្រ និង ខ្វះខាតស្បៀងអាហារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងបរិវេណ វិហារ អីស្លាម សរុបចំនួន ២០០ គ្រួសារ តំណាង២,០០០ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន: អង្ករ ០១បាវ, មី ០១កេស, ទឹកត្រី ០១យួរ ទឹកស៊ីអ៉ី០១យួរ និង ត្រីខ០១យួរៗ។

Read more
ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ អមដំណើរដោយ​អភិបាលរងខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ

កំពង់ចាម​ ៖​ នារសៀល​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ អមដំណើរដោយ​អភិបាលរងខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ដល់​លំនៅឋាន​របស់ស្ត្រី​ឈ្មោះ​ ខៀវ ដាឡៃ អាយុ២៨ឆ្នាំ ជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរ​ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ បន្ទាប់​ពី​រកឃើញ​វិជ្ជមានកូវីត-១៩​ ដោយ​មានមនុស្ស ៨នាក់ បានប៉ះពាល់ដោយផ្ទាល់ និង១៨នាក់ ប៉ះពាល់ដោយប្រយោល​ ដើម្បី​ជំរុញ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​​ធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ។ ក្នុង​ដំណើរ​អញ្ជើញ​ចុះពិនិត្យនេះ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​ឲ្យ​​ក្តាប់មុខសញ្ញាដែលប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់​ ជាមួយ​អ្នក​វិជ្ជមាន​កូវីដ​-១៩ ដើម្បី​ជំរុញ​ការ​ធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ក្នុង​នោះ​អាជ្ញាធរ​ រួមនឹង​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវពិនិត្យ និងតាមដានឲ្យបានជាប់ជាប្រចាំ ដើម្បីជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋ​ ដែលមានជីវភាពខ្វះខាត​ ឲ្យ​បានទាន់ពេលវេលា​ផងដែរ​។ ជាមួយ​គ្នានោះ​ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយស្ត្រីខាងលេី​ ត្រូវ​​ទៅពិនិត្យសុខភាព និងយកសំណាក់នៅមន្ទីរពេទ្យបង្អែក​ ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកម៉ាស ៣,៤០០០ម៉ាស បន្ថែមជូនដល់កម្លាំងក្រោមឱវាទ ដើម្បីបន្តបេសកកម្មប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩!(video inside)

ភ្នំពេញ.រយៈពេល០២ខែមកហើយ ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានមមាញឹកទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួមសហការជាមួយ កម្លាំងចម្រុះ របស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលនិងកម្លាំងនគរបាលទូទាំងរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការ រីករាលដាល នូវជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ ក្នុងកាលៈទេសៈដ៏មានហានិភ័យនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមគ្រប់សកម្មភាព ក្នុងការបង្កាទប់ស្កាត់ប្រយុទ្ធប្រឆាំងនូវជំងឺ ដ៏កាចសាហាវខាងលើ គ្រប់កាលៈទេសៈ ក្នុងនោះកងកម្លាំងម្នាក់ៗបានប្រឈម ជាមួយមេរោគទាំងនេះដោយផ្ទាល់ តាមរយៈការប៉ះពាល់ចាប់បង្ខំ នូវអ្នកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលប៉ះពាល់អ្នកជំងឺកូវីដ-១៩ ដែលរឹងទទឹង ដែលមិនព្រមអនុវត្តតាមវិធានសុខាភិបាលផង, ចូលរួមការពារត្រួតពិនិត្យនូវទីតាំងសម្រាកព្យាបាលនិងមណ្ឌលធ្វើចត្តាឡីស័ក រាប់រយកន្លែងផង, ចូលរួមល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវនិងនៅតាមគេហដ្ឋានផង, ចូលរួមផ្សព្វផ្សាយនូវសេចក្តីជូនដំណឹង សេចក្តីណែនាំ បទបញ្ជា សេចក្តីសម្រេច អនុក្រឹត្យ និងច្បាប់ ដែលពាក់ព័ន្ធដល់ការបង្កា ទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ផង, ចូលរួមសហការល្បាតនិងឈរជើងត្រួតពិនិត្យការអនុវត្តបម្រាមគោចរនិងវិធានការ បិទខ្ទប់ភូមិសង្កាត់រហូតដល់រាជធានីទាំងមូលផង និងបានរួមចំណែកចែកស្បៀងចែកម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋជាច្រើនផង ក្រៅពីនេះ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់ ក្នុងការការពារខ្លួនគ្រប់ជំហានទាំងការរស់នៅ និង ការបំពេញបេសកកម្មរបស់ខ្លួន តាមសេចក្តីជូនដំណឹងនិងវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នាយប់ ថ្ងៃទី២១ ខែមេសា

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធ ករណីកម្មករ កម្មការីនី ប៉ះពាក់នឹងអ្នកជំងឺកូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង ជាកម្មករ កម្មការីនីធ្វើការនៅរោងចក្រក្នុងតំបន់់សេដ្ធកិច្ចពិសេស7NGក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

(កំពង់ចាម) នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធ ករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងឃុំពាក់ព័ន្ធ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម បានចាត់ឲ្យរដ្ឋបាលស្រុកសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំយកកម្មករ កម្មរិនីដែលពាក់ព័ន្ធ និងប៉ះពាល់ដោយផ្ទាល់ រស់នៅក្នុងស្រុកស្រីសន្ធរ ចំនួន៩នាក់ មកយកសំណាកទៅពិនិត្យ និងនាំយកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលលើករណីនេះ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងអ្នកពាក់ព័ន្ធ ១-បន្តពង្រីកការអនុវត្តន៍វិធានសុខាភិបាល និងពង្រីកការគ្រប់គ្រងកម្មករ កម្មការីនី ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដោយរង់ចាំលទ្ធផលសំណាកអ្នកដែលពាក់ព័ន្ធនៅថ្ងៃ២៣ ខែមេសា ឆ្នាំ២០២១។ ២-ត្រូវពង្រឹង

Read more