ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និង សម្រួលការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង ក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅមន្ទីរពេទ្យបង្អែកចតុមុខ

(ភ្នំពេញ) នៅព្រឹកថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និង សម្រួលការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង ក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅមន្ទីរពេទ្យបង្អែកចតុមុខ ។

ក្នុងការចុះពិនិត្យនេះ លោក អភិបាល បានមានប្រសាសន៍ណែនាំសម្របសម្រួលឲ្យ ប្រជាពលរដ្ឋ ជាពិសេស លោកតាលោកយាយ អ៊ុំពូមីង ដែលបានអញ្ជើញមកចាក់វ៉ាក់សាំងនាពេលនេះ អនុវត្តតាមការណែនាំ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាត និងលាងដៃជាមួយអាល់កុល ឬ សាប៊ូ អោយបានញឹកញាប់ និង ស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ដើម្បីរួមគ្នាក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺ covid-19 និង សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ជៀសផុតអំពីជំងឺCovid-19 ទាំងអស់គ្នា 🙏🙏🙏.

adm

Leave a Reply

Your email address will not be published. Required fields are marked *