ព័ត៌មានជាតិ

លោក សុខ ពេញវុធ បានបើកកិច្ចប្រជុំប្រចាំខែមករានិងលើកទិសដៅសម្រាប់ខែកុម្ភះ


(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង ១៤:៣០នាទី នៅសាលប្រជុំរដ្ឋបាលខណ្ឌដូនពេញ មានកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្រចាំខែមករា និងលើកទិសដៅប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
សមាសភាពចូលរួមមាន៖
-លោក-លោកស្រីគណៈអភិបាលខណ្ឌ
-គណៈនាយករដ្ឋបាលខណ្ឌ
-លោកអធិការរង លោកមេបញ្ជាការរង
-លោកប្រធានការិយាល័យទាំង១១
-លោកនាយប៉ុស្តិ៍ទាំង១១
-លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣
សរុបចំនួន ៥០នាក់។
មានរបៀបវារៈដូចខាងក្រោម៖
១-ផ្សព្វផ្សាយខ្លឹមសារនៃស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។
២-ផ្សព្វផ្សាយរបាយការណ៍ ស្ដីពីលទ្ធផលអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់” មានសុវត្ថិភាពប្រចាំខែមករា ឆ្នាំ២០២១ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។
៣-វិធានការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យចូលឆ្នាំចិន។
៤-វិធានការ ការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងការចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩។
៥-ការងារផ្សេងៗ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *