ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត

ខេត្ដកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀតដែលជាក្រុមគ្រួសាររបស់អ្នកជំងឺឈ្មោះ ខៀវ ដាឡៃ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។

ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្ហាញអត្តសញ្ញាអ្នកកើតជំងឺកូវីដដែលទើបរកឃើញនេះផងដែរ រួមមាន៖
ទី១៖ ឈ្មោះ ខៀវ ដាលីន អាយុ៣២ឆ្នាំ
ទី២៖ ឈ្មោះ ខៀវ ឈាងម៉ៃ អាយុ២១ឆ្នាំ
ទី៣៖ ឈ្មោះ ខៀវ ម៉េងស្រូយ អាយុ១៧ឆ្នាំ
ទី៤៖ ឈ្មោះ ហោ គឹមលន អាយុ៤៨ឆ្នាំ
ទី៥៖ ឈ្មោះ ខុំ សុខខេង អាយុ១៨ខែ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ១៩ទាំង៥នាក់ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *