ព័ត៌មានជាតិ

ប្រកាសរបស់រដ្ឋាបាលខេត្តព្រៃវែង ថ្ងៃ១៣ម្សិលមិញបានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩ បន្ថែមទៀត

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩ បន្ថែមទៀ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​១នាក់
២- ស្រុកស្វាយអន្ទរ ចំនួន ​១២នាក់
៣-ស្រុកពារាំង ចំនួន ​១០នាក់
៤- ស្រុកពាមរក៍ ចំនួន ​៧នាក់
៥- ស្រុកពាមជរ ចំនួន​ ២នាក់
៦- ស្រុកកំពង់ត្របែក ចំនួន​ ២នាក់
៧- ស្រុកបាភ្នំ ចំនួន​ ២នាក់
៨- ស្រុកព្រះសេ្តច ចំនួន ១នាក់
៩- ស្រុកកញ្ចៀច ចំនួន ១នាក់
១០-ស្រុកកំចាយមារ ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

adm

Leave a Reply

Your email address will not be published. Required fields are marked *