ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចែកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋកំពុងខ្វះខាតក្នុងសង្កាត់ស្រះចក ដំណាក់កាលបិទខ្ទប់

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីចែកអំណោយជាតំណាង របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទ័លក្រ និង ខ្វះខាតស្បៀងអាហារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងបរិវេណ វិហារ អីស្លាម សរុបចំនួន ២០០ គ្រួសារ តំណាង២,០០០ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន: អង្ករ ០១បាវ, មី ០១កេស, ទឹកត្រី ០១យួរ ទឹកស៊ីអ៉ី០១យួរ និង ត្រីខ០១យួរៗ។

ទន្ទឹមគ្នានេះ ក៏មានការដឹកនាំចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន៣ទីតាំងទៀត សម្រាប់សង្កាត់ស្រះចក រួមមាន: គោលដៅទីតាំងមុខ ស្ថាមទូតបារាំង , គោលដៅផ្លូវR6 បឹងកក់ និង គោលដៅសួនច្បារវត្តភ្នំ ក៏បានចាំផ្តើមចែកជូនប្រជាពរដ្ឋព្រមៗគ្នាផងដែរ ដើម្បីចែករំលែក និងជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយនេះផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *