ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការីមួយ ចំនួនទៀត បានអញ្ជើញមកពិនិត្យកសិដ្ឋាន របស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ស្ថិតនៅក្នុងក្រុងបាត់ដំបង

នារសៀលថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការីមួយ ចំនួនទៀត បានអញ្ជើញមកពិនិត្យកសិដ្ឋាន របស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ស្ថិតនៅក្នុងក្រុងបាត់ដំបង

កសិដ្ឋាន ផ្ទៃដីជាង ១,៥០ហត ហើយបច្ចុប្បន្នកំពុងប្រមូលផលត្រសក់ផ្អែម (Melon) និងប៉េងប៉ោះពណ៍លឿង​ ក្រហម​ និងផ្កាឈូក ដែលដាំក្នុងផ្ទះសំណាញ់ ១០ផ្ទះ ដោយប្រើបច្ចេកទេសរបស់ជប៉ុន ជាពិសេសអនុវត្តការដាំដុះបណ្តាក់ដែលអាចប្រមូលផលជាប្រចាំ រៀងរាល់សប្តាហ៍។ ផលិតផលទាំងអស់នេះត្រូវបានក្រុមហ៊ុនធ្វើការលក់ដោយផ្ទាល់ ដល់អ្នកទទួលទានតាមរយៈការបញ្ជាទិញតាមរយៈអនទ្បាញ និងហាងរបស់THE fresh (នៅបឹងកេងកង រាជធានីភ្នំពេញ)។ បច្ចុប្បន្នកសិដ្ឋានកំពុង ដើរតួនាទីពីរសំខាន់គឺ ទី១៖ ធ្វើការអនុញ្ញាតឲ្យនិស្សិតដែលកំពុងសិក្សាផ្នែកកសិកម្មនៅតាមបណ្តាសកលវិទ្យាល័យនានា បានមកធ្វើការហាត់ការដើម្បីអនុវត្តជាក់ស្តែងតាមបច្ចេកទេសជប៉ុនទំនើប ដែលជាធាតុចូលបន្ថែមទាំងទ្រឹស្តី និងការប្រតិបត្តិផ្ទាល់ ជួយបំពេញបន្ថែមចំណេះ ជំនាញដើម្បីបង្កើនសមត្ថភាពរបស់និស្សិត ប្រែក្លាយពួកគេទៅជាដៃគូផលិតសំរាប់ក្រុមហ៊ុនវិញក្រោយការបញ្ចប់ការសិក្សា និងអាចក្លាយជាធនធានមនុស្សគ្រប់គ្រងការងារផលិតកសិផលជាលក្ខណ:(Franchize)។ ទី២៖ កសិដ្ឋានកំពុងអនុវត្តជាមួយកសិករក្នុងរូបភាព (Rental Farm) ដោយពុំតម្រូវអោយកសិករចំណាយអ្វីទាំងអស់ក្នុងរយៈពេល១ឆ្នាំ កំទ្បុងពេលផលិតបានក្រុមហ៊ុនប្រមូលទិញមកវិញដោយមានកិច្ចសន្យា ហើយរាល់ការចំណាយ និងបច្ចេកទេស ផែនការដាំដុះជាដើមជាបន្ទុករបស់ក្រុមហ៊ុនផ្ទាល់។ កសិដ្ឋានមានបុគ្គលិកជំនាញ ៣នាក់ និស្សិតហាត់ការ ៥នាក់ និងកម្មករ ៤នាក់។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជូនដល់និសិត្សហាត់ការនៃសកលវិទ្យាល័យគ្រប់គ្រង​ និងសេដ្ឋកិច្ច​ (UME)​ ឲ្យខិតខំសិក្សាយកនូវបទពិសោធន៍ក្នុងពេលហាត់ការនេះ​ ដោយស្វែងយល់បន្ថែមទៅលេីសេដ្ឋកិច្ច ជាពិសេសការគិតគូបប្រាក់ចំណូលក្នុងការដាំដុះកសិផលកសិកម្ម ដេីម្បីផ្សព្វផ្សាយចំណេះដឹងទាំងនេះជូនចំពោះទៅកសិករ​ និងឈានឈ្ពោះទៅជាអ្នកដឹកនាំក្នុងវិស័យកសិកម្ម​។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងមក ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញទៅពិនិត្យកសិដ្ឋានរបស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅទីនោះក្រុមហ៊ុនសាងសង់ផ្ទះសំណាញ់បានចំនួន ២០ខ្នង និងរោងបណ្តុះកូនបន្លែចំនួន ២ ទុកត្រៀមដាំបន្លែមានដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងខ្ទឹមបារាំង ហើយក៏មានរៀបចំទីផ្សារលក់ផលិតផល និងដាក់តាំងបង្ហាញផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *