ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភាមណ្ឌលភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លា សម្តេចវិបុលសេនាភក្តី សាយ ឈុំចែកជូនប្រជាពលរដ្ឋចំនួន៥២គ្រួសារ

(ភ្នំពេញ)៖ ថ្ងៃសុក្រ ១២ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភាមណ្ឌលភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លា សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា និង លោកជំទាវ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទ័លក្រ និង ខ្វះខាតស្បៀងអាហារ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទីតាំងបរិវេណខាងមុខសាលាសង្កាត់បឹងរាំងដែលមានប្រជាពលរដ្ឋសរុបចំនួន៥២គ្រួសារ។ក្នុងមួយគ្រួសារ ទទួលបាន ៖ គ្រឿងឧបភោគ បរិភោគ ០១ប្រអប់ ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយនេះផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *