ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ!

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល (៥,២០០,០០០រៀល) អង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៨គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងបានឧបត្ថម្ភកុំព្យូទ័រ និងម៉ាស៊ីនព្រីន០១ឈុត ប្រគល់ជូនដល់ស្នាក់ការគណៈកម្មាធិការ សង្កាត់ ព្រែកកំពឹស ដើម្បីបម្រើការងារគ្រប់គ្រងទិន្នន័យ ធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមសមាជិកក្នុង សង្កាត់ទាំងមូល ។ ទុរគតជនចំនួន១៨គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖ ១-/ ឈ្មោះ ពុំ

Read more
ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនមណ្ឌលកុមារកំព្រា ខេត្ត

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនមណ្ឌលកុមារកំព្រា ខេត្ត (ខេត្តព្រៃវែង)៖ នៅថ្ងៃព្រហស្បតិ៍ ០៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយសសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់មណ្ឌលកុមារកំព្រាខេត្ត(កុមារកំព្រាចំនួន ៥២នាក់ ស្រី ២៥នាក់) និងអង្គការសហព័ន្ធនារីពិការ (ជនពិការចំនួន ៥០នាក់ ស្រី ២៥នាក់) “ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩” ដែលបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយស សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុងព្រៃវែង អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកក្រក សរុបអ្នកចូលរួមចំនួន ១៨០នាក់ ស្រី ១១២នាក់ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា

Read more
ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែងឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណ:បញ្ជាការ ឯកភាពរដ្ធបាលខេត្តព្រៃវែង

ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណ:បញ្ជាការ ឯកភាពរដ្ធបាលខេត្តព្រៃវែ(ខេត្តព្រៃវែង) ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងការបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។ កិច្ចប្រជុំបានដាក់ចេញនូវរបៀបវារៈរួមមាន៖ ១- សេចក្តីរាយការណ៍ស្តីពីការគ្រប់គ្រងប្រជាពលរដ្ឋចំណាកស្រុកដែលត្រឡប់ពីក្រៅប្រទេស និងមណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត ២- សេចក្តីរាយការណ៍ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនបុគ្គលិកសុខាភិបាល កម្លាំងនគរបាល និងមន្ត្រីជួរមុខក្នុងខេត្តព្រៃវែង ៣- សេចក្តីរាយការណ៍ស្តីពីការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ និងប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ពិសេស ប្រជាពលរដ្ឋចេញ-ចូលតាមច្រកទ្វារព្រំដែន និងការធ្វើចត្តាឡីស័កនៅថ្នាក់ស្រុក (ដោយលោកអភិបាលស្រុក ពាមជរ ស្រុកព្រះស្តេច ស្រុកកំពង់ត្របែក និងស្រុកកំចាយមារ)។ ៤- សេចក្តីរាយការណ៍ ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយរបស់រដ្ឋបាលទាំង១៣ក្រុង/ស្រុក ៥- បញ្ហាផ្សេងៗ

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀ(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៨នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៣ករណីផ្សេងគ្នា ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន៤៥កញ្ចប់តូចធំ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀតផងដែរ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖ *ករណីទី១៖ នៅវេលាម៉ោង១៥៖៥០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូលបានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០១នាក់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច រោងស្នាក់នៅកម្មករសំណង់ ស្ថិតក្នុងភូមិ ថ្មដា សង្កាត់កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ម៉ៃ ភីន (ហៅអឹម) ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ *ករណីទី២៖ នៅវេលាម៉ោង១១៖០០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូត៍មួយកន្លែង ភូមិដើគរ សង្កាត់ជ្រោយចង្វារ

Read more
ព័ត៌មានជាតិ

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កម្លាំងអាវុធហត្ថដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាល កូវីដ-១៩!(video inside)

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កម្លាំងអាវុធហត្ថដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាល កូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះ សួរសុខទុក្ខ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាល កូវីដ-១៩ ទីតាំងមន្ទីរពេទ្យរស្ស៊ី ទីតាំងមណ្ឌលសុខភាពចាក់អង្រែក្រោម ទីតាំងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) និងចូលសួរសុខទុក្ខកម្លាំងអាវុធហត្ថដែលឈរជើងនៅ សាលារាជធានីភ្នំពេញ ត្រៀមអន្តរាគមន៍ទៅតាមគោលដៅសម្រាកព្យាបាលនិងធ្វើចត្តាឡីស័ក ផ្សេងៗតាមការចាំបាច់ ។ សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ មណ្ឌលសម្រាកព្យាបាល កូវីដ-១៩ និងធ្វើចត្តាឡីស័ក មានរហូតដល់ទៅ១២២ទីតាំង ក្នុងរាជធានីភ្នំពេញ ក្នុងនោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការជាមួយ គណៈបញ្ជាការ រាជធានីភ្នំពេញ ក៏ដូចជា កម្លាំងនគរបាល ដើម្បីប្រចាំការការពារ ត្រួតពិនិត្យ និងបានរឹតត្បិត នៃការចេញចូល

Read more
ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី កសិកម្ម និងលោកជំទាវ ពិតជាមានកិត្តិយសបានចូលរួមទទួល វ៉ាក់សាំងកូវីដ-១៩ អាស្ដ្រាហេ្សនីកា(AstraZeneca)

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងលោកជំទាវ ពិតជាមានកិត្តិយសបានចូលរួមទទួល វ៉ាក់សាំងកូវីដ-១៩ អាស្ដ្រាហេ្សនីកា(AstraZeneca)(ភ្នំពេញ) នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ និងលោកជំទាវ ពិតជាមានកិត្តិយស បានចូលរួមទទួល វ៉ាក់សាំងកូវិដ-១៩ អាស្ត្រាហ្សេនីកា​ (AstraZeneca ) រួមជាមួយសម្តេច ឯកឧត្តម និងលោកជំទាវ ដែលជាសមាជិករាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកធានាបានសុវត្ថិភាពសុខភាពក្នុងសង្គមគ្រួសារយើង ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ។

Read more
ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ៖ ថ្នាំវ៉ាក់សាំង Astra Zeneca នឹងចាក់ជូនមន្ត្រីមូលដ្ឋាន ដោយឥតគិតថ្លៃ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ៖ ថ្នាំវ៉ាក់សាំង Astra Zeneca នឹងចាក់ជូនមន្ត្រីមូលដ្ឋាន ដោយឥតគិតថ្ល(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ជំរុញរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល ប្រញាប់រៀបចំកម្មវិធីចុះចាក់ថ្នាំវ៉ាក់សាំង Astra Zeneca ជូនដល់មន្ត្រីថ្នាក់មូលដ្ឋានថ្នាក់ស្រុក ឃុំ ភូមិ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង អោយទទួលបានការថ្នាំវ៉ាក់សាំងដោយគិតថ្លៃ។សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាស លោក និងភរិយា អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំស្វះស្វែងរកថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយមានការចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន អោយបានគ្រប់គ្រាន់ ដើម្បីជៀសផុតពីគ្រោះថ្នាក់នៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ដែលទទួលរងការគំរាមគំហែងទូរទាំងសកលលោក៕

Read more
ព័ត៌មានជាតិ

យោងតាមក្រសួងកសិកម្ម÷លទ្ធផលនៃការស្តារឡើងវិញនៃការខូចខាតដំណាំស្រូវរដូវវស្សា ដែលបានទទួលរងខូចខាតដោយជំនន់ទឹកភ្លៀងចុងរដូវវស្សា នៅឆ្នាំ២០២០ កន្លងទៅ 

យោងតាមក្រសួងកសិកម្ម÷លទ្ធផលនៃការស្តារឡើងវិញនៃការខូចខាតដំណាំស្រូវរដូវវស្សា ដែលបានទទួលរងខូចខាតដោយជំនន់ទឹកភ្លៀងចុងរដូវវស្សា នៅឆ្នាំ២០២០ កន្លងទៅ(ភ្នំពេញ) យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ដោយព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ២០២០ កន្លងទៅបានជួបប្រទះនឹងគ្រោះធម្មជាតិចំនួនពីរដង គឺគ្រោះរាំងស្ងួតដើមរដូវវស្សា និងគ្រោះជំនន់ទឹកភ្លៀងនៅចុងរដូវវស្សា ដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃដីដាំដុះដំណាំកសិកម្មប្រមាណជា ៥៦០ ០០០ ហ.ត ជាពិសេសដំណាំស្រូវបានប៉ះពាល់សរុបចំនួន ៤៤៩ ៧៩៧ ហិកតា ដែលក្នុងនោះខូចខាតទាំងស្រុងចំនួន ១៥៤ ៣២៨ ហិកតា ស្ថិតនៅក្នុង១៩ខេត្ត។ ក្នុងការឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ការស្តារការខូចខាតដំណាំស្រូវឡើងវិញក្រោយទឹកជំនន់ បានចាប់ផ្តើមពីដើមខែវិច្ឆិកា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២០។ លទ្ធផលនៃការស្តារឡើងវិញមកដល់ពេលនេះគឺបានប្រមូលផលបណ្តើរៗ និងអាចបញ្ចប់នៅដើមខែមេសា ឆ្នាំ២០២១ខាងមុខនេះ។ តាមរយៈការចុះពិនិត្យនិងវាយតម្លៃកន្លងមកបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពលូតលាស់របស់ដំណាំស្រូវដែលបានស្តារឡើងវិញស្ទើតែទាំងអស់មានការលូតលាស់បានល្អប្រសើរ ហើយនៅតំបន់មួយចំនួនក៏បានការប្រមូលផលស្រូវជាបណ្តើរហើយដែរ រីឯទិន្នផលស្រូវសើមដែលទទួលបានពី ៣ ទៅ ៦,៥តោន/ហិកតា (មធ្យម ៤,៥តោន/ហិកតា) អាស្រ័យលើស្ថានភាពដី និងលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព។ ចំពោះទីផ្សារស្រូវវិញ ឆ្នាំនេះកសិករសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់ ១ ១០០រៀល/គីឡូក្រាម។ តាមការគណនាប្រាក់ចំណូលសរុបដែលទទួលបានពីការលក់ស្រូវរបស់ប្រជាកសិករដែលមកទទួលគ្រាប់ពូជស្រូវអន្តរាគមន៍ពី សម្តេចតេជោនាយករដ្ឋមន្ត្រី គឺអាចមានចំនួនប្រមាណជាង ៧៨

Read more
ព័ត៌មានជាតិ

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខនស្ត្រាក់សិនខូលអិលធីឌី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានកោតសរសើរនិងមានប្រសាន៍យ៉ាងខ្លីថា(video inside)

  លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខនស្ត្រាក់សិនខូលអិលធីឌី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានកោតសរសើរនិងមានប្រសាន៍យ៉ាងខ្លីថាក្នុងនាមលោកជាប្រជាជនកម្ពុជា ដែលស្រឡាញ់សុខសន្តិភាព សូមថ្លែងអំណរគុណ ដោយស្មោះចំពោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ និង ការពារសុវតិភាពជូនប្រជាជន។ លោកសូមជូនបាច់ផ្កាថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញភារៈកិច្ចការពារសុខសុវត្តិភាពជូនប្រជាជននិងឧបត្ថម្ភថិវិកា ៤ លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្ត និងមានស្នាដៃ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតទារប្រាក់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជារការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ កន្លងមកលោកអគ្គនាយកតែងតែ ជួយដល់សង្គម ផ្ដល់នូវថវិការ ដល់កាកបាទក្រហម ក៏ដូចជាគ្រឿងឧបភោគបរិភោគ ដល់ជនខ្វះខាត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មិនតែប៉ុណ្ណោះ លោកមានកសាង សាលារៀន មន្ទីរបក្ស កសាងប៉ុស្ដិ៍នគរបាល កសាងកុដិ៍ ជីកស្រះទឹក សាងសង់របងសាលារៀននិងបង្គន់អនាម័យ កសាងផ្លូវ ថ្នល់ ផ្លូវបេតុង និងសមទ្ធិផលជាច្រើនទៀត ។ល។

Read more
ព័ត៌មានជាតិ

ក្រោយការស្រាវជ្រាវ អត្តសញ្ញាណរបស់ក្រុមឧក្រិដ្ឋជន ចូលចាប់ជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច  សមត្ថកិច្ច រកឃើញ ភស្តុតាងបន្ថែមគួរឲ្យភ្ញាក់ផ្អើល!

ក្រោយការស្រាវជ្រាវ អត្តសញ្ញាណរបស់ក្រុមឧក្រិដ្ឋជន ចូលចាប់ជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច  សមត្ថកិច្ច រកឃើញ ភស្តុតាងបន្ថែមគួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្ក្រាបករណី ចូលជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅបុរីអង្គរភ្នំពេញ រួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបន្ត និង បានកំណត់អត្តសញ្ញាណក្រុមឧក្រិដ្ឋជនទាំង៤នាក់ ដូចខាងក្រោម ៖ -ទី១. ឈ្មោះ អ៊ឹម សុវណ្ណរិទ្ធ ជាមេក្លោង កាន់កាំភ្លើង AK47 កើតថ្ងៃទី 28-10-1999 មានស្រុកកំណើតនៅ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានជួលបន្ទប់មួយទុកចោល លេខ៣១៤ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

Read more