ព័ត៌មានជាតិ

សមាជិកមានចំនួន ៥៦នាក់ ស្រី៣០នាក់ត្រូវបានប្រកាសចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បារាយណ៍

ព្រៃវែង៖ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បារាយណ៍បានប្រកាសចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បារាយណ៍ចំនួន ៥៦ នាក់ ស្រី៣០នាក់ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម យឹម ភាង ប្រធានក្រុមការងារចុះជួយមូលដ្ឋាន សង្កាត់បារាយណ៍ ព្រមទាំងលោក លោកស្រី អនុប្រធានក្រុមការងារចុះជួយសង្កាត់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ 

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម យឹម ភាង ប្រធានក្រុមការងារចុះជួយមូលដ្ឋាន សង្កាត់បារាយណ៍ បានមានប្រសាសន៍ថា៖ ចំពោះបងប្អូន ដែលបានអញ្ជើញចូលរួមជាសមាជិកជាមួយនឹងគណបក្សប្រជាជនកម្ពុជានាពេលនេះគឺជាការយល់ឃើញនូវការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ មាគ៌ានៃប្រទេសកម្ពុជាពោរពេញទៅដោយសុខសន្តិភាព ស្ថេរៈភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជានេះ។ 

ឯកឧត្តមបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាតែងតែរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈគ្រប់ពេលវេលាដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដ៏អត់អាហារ ឬក៏រត់ចោលបងប្អូនប្រជាពលរដ្ឋនោះឡើយ។ ទាំងនេះគឺជាការបង្ហាញឲ្យឃើញពីឆន្ទៈដ៏ធំធេងមោះមុតរបស់គណបក្សប្រជាជនកម្ពុជាដែលខិតខំ ការពារសុខសន្តិភាពសេរីភាព ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយខាំក្រាប រស់នៅជាមួយបងប្អូនប្រជាពលរដ្ឋទោះជាលំបាកហត់នឿយយ៉ាងណាក៏ដោយ។ 

ឯកឧត្តមបានបន្ថែមទៀតថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែល ស្រឡាញ់បងប្អូនប្រជាពលរដ្ឋ បម្រើបងប្អូនប្រជាពលរដ្ឋ ខិតខំអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនដូចបណ្ដាប្រទេសដទៃទៀតផងដែរ។ 

រកឱកាសនោះផងដែរសមាជិក ដែលបានចូលរួមរស់ នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក៏បានធ្វើការផ្ដាច់ញាចិត្ត ដើរតាម នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមួយនេះ ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *