ព័ត៌មានជាតិ

លោក ញ៉ែម សៅគ្រី  ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង  តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បាននាំយកអំណោយជាសម្ភារៈ និងថវិកាផ្តល់ជូនដល់មន្ត្រីមន្ទីរព័ត៌មានចំនួន ២ រូបដែលវិជ្ជមានជម្ងឺកូវីត១៩

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ លោក ញ៉ែម សៅគ្រី  ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ   ព្រមទាំងបុត្រា បុត្រី បាននាំយកអំណោយជាសម្ភារៈ និងថវិកាផ្តល់ជូនដល់មន្ត្រីមន្ទីរព័ត៌មានចំនួន ២ រូបដែលវិជ្ជមានជម្ងឺកូវីត១៩ ដែលកំពង់សម្រាក់នៅតាមផ្ទះរៀងៗខ្លួន។

ថ្លែងនៅក្នុងឱកាសនោះផងដែរលោកញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងក៏បាន ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្តដែលមានឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ដែលជានិច្ចកាលឯកឧត្តម និងលោកជំទាវតែងតែគិតគូរពីសុខទុក្ខរបស់មន្ត្រីរាជការប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា។
សម្ភារៈដែលបានជូននោះរួមមាន ក្នុងម្នាក់ៗ ទទូលបានអង្ករ អង្ករ 50 គីឡូ,ទឹកសុទ្ធ 4 កេស, ម៉ាស់ 5 ប្រអប់, ត្រីខ 4 យួរ,និងថវិកាមួយចំនួនផងដែរ។

  • ក្នុងនោះដែរលោកប្រធានមន្ទីរក៏បានផ្តាំផ្ញើដល់មន្ត្រីមន្ទីរព័ត៌មានទាំង  ២ រូបដែលវិជ្ជមានជំងឺកូវី19 នេះត្រូវខិតខំយកចិត្តទុកដាក់ថែទាំសុខភាពដោយខ្លួនឯង ត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យដែលបានផ្ដល់ជូនសម្រាប់លេបព្យាបាលជំងឺនេះផងដែ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *