ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និង សម្រួលការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង ក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅមន្ទីរពេទ្យបង្អែកចតុមុខ

(ភ្នំពេញ) នៅព្រឹកថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និង សម្រួលការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង ក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅមន្ទីរពេទ្យបង្អែកចតុមុខ ។ ក្នុងការចុះពិនិត្យនេះ លោក អភិបាល បានមានប្រសាសន៍ណែនាំសម្របសម្រួលឲ្យ ប្រជាពលរដ្ឋ ជាពិសេស លោកតាលោកយាយ អ៊ុំពូមីង ដែលបានអញ្ជើញមកចាក់វ៉ាក់សាំងនាពេលនេះ អនុវត្តតាមការណែនាំ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាត និងលាងដៃជាមួយអាល់កុល ឬ សាប៊ូ អោយបានញឹកញាប់ និង ស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ដើម្បីរួមគ្នាក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺ covid-19 និង សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ជៀសផុតអំពីជំងឺCovid-19 ទាំងអស់គ្នា 🙏🙏🙏.

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យមើលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិអូររុន ស្រុកស្ទឹងត្រង់ ក្រោយពីរដ្ឋបាលខេត្តចេញសេចក្តីសម្រេច បិទការចេញ-ចូល ជាបណ្ដោះអាសន្ន!

(កំពង់ចាម) ដោយការគិតគូរអំពីសុខមាលភាពជារួមរបស់ប្រជាពលរដ្ឋនៅ ក្នុងសហគមន៍ និងដើម្បីការពារ ទប់ស្កាត់ការចម្លង និងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ បានដឹកនាំអភិបាលរងខេត្ត មន្ទីរ ស្ថាប័នជុំវិញខេត្ត អាជ្ញាធមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន អញ្ជើញចុះពិនិត្យកងកម្លាំង និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ក្រោយពីរដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចលេខ ០២៥/២១ ស្តីពីការបិទភូមិអូររុន ជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ចំពោះក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាព ខ្ពបតាងួន និងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិអូររុន ផង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លោកបានឧបត្ថម្ភនូវថវិកាដល់កងកម្លាំងដែលឈរជើងនោទីនោះ ដោយក្នុងម្នាក់ៗទទួលបាន ៥០,០០០រៀល ជូនដល់ឃុំចំនួនបី រួមមានឃុំខ្ពបតាងួន ឃុំព្រះអណ្ដូង និងឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ដោយក្នុង ១ឃុំៗ ទទួលបានម៉ាស ២,០០០ម៉ាស ទឹកអាល់កុល ១០០ លីត្រ និងថវិកាចំនួន ១លានរៀល។

Read more
ព័ត៌មានជាតិ

គិតត្រឹមម៉ោង០៩.៣០នាទីព្រឹក​​​ថ្ងៃទី៣១មីនា២០២១​យើងរកឃើញករណីជំងឺកូវីដ​-១៩​សរុបចំនួន​៦៣​នាក់​និងមាន​ជាសះស្បើយ​១៥​នាក់

រហូតដល់ម៉ោង​០៩:៣០​ព្រឹក​​​ថ្ងៃទី៣១មីនា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៦៣នាក់​ (ឆ្លងសហគមន៍ទាំងអស់)និងមានជាសះស្បើយ​១៥នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ២៤៤០នាក់​​​​​​​​​​​​​​ចំនួនសំរាកពេទ្យ១២៣៤នាក់​​​​និងចំនួនជាសះស្បើយសរុប​កើ១១៩១នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​០​សរុប​ស្លាប់១១នាក់ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

Read more
ព័ត៌មានអន្តរជាតិ

ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ភាគតិច​គំរាម​រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​ដោយ​ការ​សងសឹក​ប្រសិនបើ​ការបង្ហូរ​ឈាម​មិន​បញ្ឈប់

​មី​យ៉ាន់​ម៉ា ៖ ​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ភាគតិច​កាលពី​ថ្ងៃ​អង្គារ បាន​គំរាម​រដ្ឋាភិបាលយោធា​ដោយ​ការ​សងសឹក​ប្រសិនបើ​ការបង្ហូរ​ឈាម​មិន​បញ្ឈប់​ ខណៈដែលចំនួន​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​ក្នុងការ​បង្ក្រាប​របស់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុមបាតុករ​បាន​កើន​ដល់​ជាង​៥២០​នាក់។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​ ​មហាអំណាច​ពិភពលោក​បាន​បង្កើន​ការ​ថ្កោលទោស​ចំពោះ​ការបង្ក្រាប​របស់​យោធា​ទៅលើ​ក្រុមបាតុករ​ប្រឆាំងនឹង​រដ្ឋប្រហារ​ដែល​ទាមទារ​ការ​ស្តារឡើងវិញ​នូវ​រដ្ឋាភិបាល​ដែល​បាន​ជាប់ឆ្នោត​និង​ដោះលែង​មេដឹកនាំ​ស៊ីវិល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។​ ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្អាក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​មី​យ៉ាន់​ម៉ា​និង​ប្រមុខ UN លោក Antonio Guterres បាន​អំពាវនាវ​ឱ្យ​មានការ​រួបរួមគ្នា​ជា​សកល​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលយោធា​បន្ទាប់​ពី​ក្រុមបាតុករ​ជាង ១០០ នាក់​ត្រូវបាន​សម្លាប់​នៅ​ចុង​សប្តាហ៍​បង្ហូរឈាម​។​ ​បន្ថែម​លើ​យុទ្ធនា​ការដាក់​សម្ពាធ​នោះ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​៣​នាក់​កាលពី​ថ្ងៃ​អង្គារ​បាន​ថ្កោលទោស​ការបង្ក្រាប​ និង​បាន​គំរាម​វាយ​ប្រក​ហារ លើ​រដ្ឋាភិបាលយោធា​ដែល​បាន​បង្ក្រាប​អ្នក​តវ៉ា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​រាប់រយ​នាក់​។​ ​ការប្រមូលផ្តុំ​គ្នា​ជា​រៀងរាល់ថ្ងៃ​នៅ​ទូទាំងប្រទេស​មី​យ៉ាន់​ម៉ា​ដោយ​ក្រុមបាតុករ​ដែល​គ្មាន​អាវុធ​ត្រូវបាន​ជួប​ជាមួយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​គ្រាប់​ជ័រ គ្រាប់​ពិត ការ​បំផ្ទុះ​គ្រាប់បែក និង​មាន​ទាំង​ផ្ទុះអាវុធ​ធុន​ធ្ងន់​ថែមទៀត​។​ ​សមាគម​ជំនួយ​សម្រាប់​អ្នកទោសនយោបាយ​(AAPP)​បាន​និយាយថា​ខ្លួន​បាន​បញ្ជាក់ថា​ ចំនួន​ជន​ស៊ីវិល​សរុប​៥២១​នាក់​បាន​ស្លាប់​នៅ​យប់​ថ្ងៃ​អង្គារ ប៉ុន្តែ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ទៀត ដោយសារ​នៅមាន​អ្នករបួសធ្ងន់​ជាច្រើន​។​ ​ជាមួយគ្នានេះ ពលរដ្ឋ​មី​យ៉ាន់​ម៉ា​រាប់ពាន់​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ និង​កំពុង​លាក់ខ្លួន​នៅក្នុង​ព្រៃ​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់រ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​៕

Read more
ព័ត៌មានជាតិ

អភិបាលរងក្រុងស្វាយរៀងម្នាក់ ឆ្លងជំងឺកូវីដ១៩ និងបានប៉ះពាល់មនុស្សជាង១០០នាក់

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ សរ សុដានី អាយុ៣៩ឆ្នាំ មានតួនាទីអភិបាលរងក្រុងស្វាយរៀង រស់នៅក្រុងស្វាយរៀង និងការប៉ះពាល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងខេត្តស្វាយរៀង។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដស្វាយរៀងបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក បុរសរូបនេះបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ក្រុមការងារបានស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ សរុបមានចំនួន១០៥នាក់ ស្រី២៩នាក់។ ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី៨នាក់បានយកវត្ថុវិភាគសំណាកចំនួន៦នាក់ នៅសល់៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងអ្នកប៉ះពាល់ប្រយោល៦១នាក់ ស្រី២១នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ៕  

Read more
ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជានឹងទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺនដូសទៀតជាជំនួយលើកទី២របស់រដ្ឋាភិបាលចិន

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១នេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេសនឹងផ្តល់ជូនវ៉ាក់សាំងស៊ីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូសជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។ គួរបញ្ជាក់ផងដែរងា ពិធីប្រគល់ទទួលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា៕

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រីដែលប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន២០ម៉ឺនដុល្លារ រួមចំណែកក្នុងការទិញយកមន្ទីរពេទ្យស្រ្តី «នគរទេព»ដែរហ្នឹងប្រែក្លាយទៅជាមន្ទីរពេទ្យ( ហ្លួងម៉ែ)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណ ថ្វាយ សម្ដេចព្រះមហាក្សត្រី ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដំណើរការរៀបចំ «មន្ទីរពេទ្យហ្លួងម៉ែ»។ សូមជម្រាបថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានវិភាគទាន ជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយនឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យរដ្ឋ ដោយប្រសិទ្ធនាមថា «មន្ទីរពេទ្យហ្លួងម៉ែ» នាពេលខាងមុខនេះ៕

Read more
ព័ត៌មានជាតិ

ឯកឧត្ដម ជា​ សុមេធី​ ​ និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩​ខេត្តព្រៃវែងបានចូលរួមស្តាប់ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការពិភាក្សារៀបចំគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ករណីមានការឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍ តាមរយៈប្រព័ន្ធវីដេអូ

(ខេត្តព្រៃវែង) ថ្ងៃអង្គារ៍ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ឯកឧត្ដម ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩​ខេត្ត បានចូលរួមស្តាប់ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការពិភាក្សារៀបចំគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ករណីមានការឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍ តាមរយៈប្រព័ន្ធវីដេអសន្និសីទ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងកូវីដ-១៩នៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។ ក្នុងនាមប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩​ខេត្ត សូមធ្វើការប្តេជ្ញាខិតខំប្រឹងប្រែងអស់លទ្ធភាពក្នុងការអនុវត្តតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រងគោលដៅ និងតំបន់ចត្តាឡីស័ក ក៍ដូចជាការត្រៀមសហការនិងការណែនាំផ្សេងៗ របស់គណៈកម្មការអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធអោយបានល្អ ដើម្បីរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនៃការរៀបចំគ្រប់គ្រងការរីករាលដាលនិងការទប់ស្កាត់ជំងឺកូវីដ-១៩ ករណីការឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍ ជាពិសេស ការឆ្លងក្នុងសហគមន៍ ២០កុម្ភៈនេះ។ សារជាថ្មីម្តងទៀត​ ឯកឧត្ដម​ អភិបាល​ខេត្ត​​ និងប្រជាពលរដ្ឋក្នុង​ខេត្តព្រៃវែងទាំងមូល​ សូមគោរពជូនពរឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងកូវីដ-១៩ និងសហការី សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីជួយរួមចំណែកដឹកនាំ​ និងផ្តល់យន្តការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ។

Read more
ព័ត៌មានជាតិ

លទ្ធផលដែ​លបាន​កើតចេញពីការខិតខំប្រឹងប្រែងរបស់កសិករនិងអ្នកពាក់ព័ន្ធ​ដោយ​បានអនុ​វត្តគោលនយោ​បាយវិស័​យកសិកម្ម

ដូចអ្វីដែលក្រសួងបានជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់បានជ្រាបពីវឌ្ឍនភាព និងសកម្មភាពនៃការនាំចេញកសិផលក្នុងខេត្តពីរដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសវៀតណាម គឺខេត្តស្វាយរៀង និងខេត្តព្រៃវែង កាលពីថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២១ កន្លងទៅ ជាមួយនឹងការបញ្ជាក់ពីលទ្ធផលដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់កសិករនិងអ្នកពាក់ព័ន្ធ ដោយបានអនុវត្តគោលនយោបាយវិស័យកសិកម្មនិងជាពិសេស អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យកសិករបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផលិតនូវផលិតកម្មកសិកម្មដើម្បីធានាបាននូវសន្តិសុខស្បៀង ដោយអនុវត្តន៍តាមបច្ចេកវិទ្យាកសិកម្មថ្មី ស្របតាមស្តង់ដា ប្រកបដោយគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ក្នុងដំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើសកលលោកកំពុងប្រឈមនឹងការរីករាលដាលជាសកលនៃមេរោគកូវីដ ១៩ គឺបានធ្វើឲ្យកសិផលនៅកម្ពុជាមានការកើនឡើង រួមជាមួយនឹងការកើនឡើងនៃការនាំចេញកសិផលទៅកាន់ប្រទេសជិតខាង តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ ២០២១ គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត បើទោះបីប្រទេសកម្ពុជា និងបណ្តាជិតខាង បាននិងកំពុងប្រឈមជាមួយការរីករាលដាលនៃជម្ងឺកូវិដ ១៩ យ៉ាងណាក៏ដោយ។ថ្ងៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបន្តផ្តល់ជូននូវវឌ្ឍនភាពនៃការនាំចេញផលិតផលកសិកម្ម ដែលទទួលបានរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោលនឹងអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ឱ្យតាមដានសុខភាព ឬមកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុនណេង ស្រុកស្ទឹងត្រង់

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយបានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់និងដោយប្រយោលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ដែលទើបទទួលបានលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ (NIPH) កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងសូមអំពាវនាវឲ្យរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាននិងតាមដានសុខភាព ឬមកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុនណេង ស្រុកស្ទឹងត្រង់ ព្រមទាំងធ្វើចត្តាឡីស័ក និងអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ៕ សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖

Read more