ព័ត៌មានជាតិ

រដ្ឋាបាលខណ្ឌដូនពេញរៀបចំពិធីទទួលអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលបានចុះចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា សង្កាត់ស្រះចក ខណ្ឌដូនពេញ លើកទី៥ ចំនួន៦៩រូប

 

ពិធីទទួលអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលបានចុះចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា សង្កាត់ស្រះចក ខណ្ឌដូនពេញ លើកទី៥ ចំនួន៦៩រូប

នៅថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលម៉ោង១៥:០០នាទី នៅទីស្នាក់ការគណបក្សប្រជាកម្ពុជាជនកម្ពុជា ខណ្ឌដូនពេញ មានប្រារព្ធពិធី បញ្ចូល សមាជិក គណបក្សសង្គ្រោះជាតិ ដែលសុំរួមរស់ជីវភាពនយោបាយជា មួយគណបក្សប្រជាជនកម្ពុជា សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន ៦៩រូប ក្រោម អធិបតីភាព លោក ហែម អាន ប្រធានគណបក្សខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជា អនុប្រធាន គណបក្សខណ្ឌដូនពេញ និង លោក ហង្ស វាសនា អនុប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក តំណាង លោក សា រិនវណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក ។

ក្រោយបញ្ចប់ពិធី គណៈអធិបតី បានប្រគល់សេចក្ដីសម្រេច រួមជាមួយ ថវិកាចំនួន២០,០០០រៀល /១នាក់ ជូនដល់សមាជិក សមាជិកា ដែលទើបបញ្ជូលថ្មី ជាថវិកា របស់ លោក សុខ ពេញវុធ អនុប្រធានគណបក្សខណ្ឌ និង លោក សា រិនវណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក។

adm

Leave a Reply

Your email address will not be published. Required fields are marked *