ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ៖ ថ្នាំវ៉ាក់សាំង Astra Zeneca នឹងចាក់ជូនមន្ត្រីមូលដ្ឋាន ដោយឥតគិតថ្លៃ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ៖ ថ្នាំវ៉ាក់សាំង Astra Zeneca នឹងចាក់ជូនមន្ត្រីមូលដ្ឋាន ដោយឥតគិតថ្ល(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ជំរុញរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល ប្រញាប់រៀបចំកម្មវិធីចុះចាក់ថ្នាំវ៉ាក់សាំង Astra Zeneca ជូនដល់មន្ត្រីថ្នាក់មូលដ្ឋានថ្នាក់ស្រុក ឃុំ ភូមិ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង អោយទទួលបានការថ្នាំវ៉ាក់សាំងដោយគិតថ្លៃ។សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាស លោក និងភរិយា អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំស្វះស្វែងរកថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយមានការចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន អោយបានគ្រប់គ្រាន់ ដើម្បីជៀសផុតពីគ្រោះថ្នាក់នៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ដែលទទួលរងការគំរាមគំហែងទូរទាំងសកលលោក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *