ព័ត៌មានជាតិ

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខនស្ត្រាក់សិនខូលអិលធីឌី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានកោតសរសើរនិងមានប្រសាន៍យ៉ាងខ្លីថា(video inside)

 

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខនស្ត្រាក់សិនខូលអិលធីឌី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានកោតសរសើរនិងមានប្រសាន៍យ៉ាងខ្លីថាក្នុងនាមលោកជាប្រជាជនកម្ពុជា ដែលស្រឡាញ់សុខសន្តិភាព សូមថ្លែងអំណរគុណ ដោយស្មោះចំពោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ និង ការពារសុវតិភាពជូនប្រជាជន។ លោកសូមជូនបាច់ផ្កាថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញភារៈកិច្ចការពារសុខសុវត្តិភាពជូនប្រជាជននិងឧបត្ថម្ភថិវិកា ៤ លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្ត និងមានស្នាដៃ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតទារប្រាក់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជារការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ កន្លងមកលោកអគ្គនាយកតែងតែ ជួយដល់សង្គម ផ្ដល់នូវថវិការ ដល់កាកបាទក្រហម ក៏ដូចជាគ្រឿងឧបភោគបរិភោគ ដល់ជនខ្វះខាត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មិនតែប៉ុណ្ណោះ លោកមានកសាង សាលារៀន មន្ទីរបក្ស កសាងប៉ុស្ដិ៍នគរបាល កសាងកុដិ៍ ជីកស្រះទឹក សាងសង់របងសាលារៀននិងបង្គន់អនាម័យ កសាងផ្លូវ ថ្នល់ ផ្លូវបេតុង និងសមទ្ធិផលជាច្រើនទៀត ។ល។

adm

Leave a Reply

Your email address will not be published. Required fields are marked *