ព័ត៌មានជាតិ

ឯកឧត្ដម ជា សុមេធី បន្តនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងស្រុកព្រះស្តេច និងស្រុកពោធិ៍រៀង ចំនួន ១,០៩៣ គ្រួសារ (Video inside)

ព្រៃវែង៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ១,០៩៣ គ្រួសារ ដែលធ្វើនៅស្រុកចំនួនពីរ គឺស្រុកព្រះស្តេច និងស្រុកពោធិ៍រៀង នៃខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរនិងនិន្នាការនយោបាយអ្វីឡើយ ដោយតែងតែគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសគ្រួសារក្រីក្រមានជីវភាពបំបាក់ក្នុងបរិបទនៃជំងឺកូវីត១៩ នេះ។

ឯកឧត្ដម បានលើកឡើងថា៖ ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជម្ងឺសកល កូវីដ-១៩ បានឆ្លងរីករាលដាលនៅលើពិភពលោក រួមជាមួយនិងកម្ពុជាផងដែរនោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានប្រគល់ស្បៀងមួយចំនួនមករដ្ឋបាលខេត្តទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំង សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំចិញ្ចឹមសត្វដាំបន្លែនៅតាមផ្ទះ ឲ្យបានច្រើនតាមដែលអាចធ្វើបាន ដែលជាផែកមួយជួយកាត់បន្ថយ នៅប្រាក់ចំណូលនៅក្នុងក្រុមគ្រួសាររបស់ខ្លួន ហើយនិងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនត្រូវនៅឲ្យឆ្ងាយពីរគ្រឿងញៀន។

ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ទាំងអស់ត្រូវ បន្ត អនុវត្តចុះផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅវិធានការពារនៃជំងឺកូវី១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ចដើម្បីបង្ការទប់ស្កាត់ក្នុងការរីករាយដែលឆ្លងនៅក្នុងសហគមន៍។

អំណោយរបស់សម្ដេចក្រឡាហោមដែលត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំងពីរស្រុកដែលមានចំនួន ១,០៩៣ គ្រួសារ  ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម និងថវិកា ១ ម៉ឺនរៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *