ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែងឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណ:បញ្ជាការ ឯកភាពរដ្ធបាលខេត្តព្រៃវែង

ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណ:បញ្ជាការ ឯកភាពរដ្ធបាលខេត្តព្រៃវែ(ខេត្តព្រៃវែង) ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងការបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។

កិច្ចប្រជុំបានដាក់ចេញនូវរបៀបវារៈរួមមាន៖
១- សេចក្តីរាយការណ៍ស្តីពីការគ្រប់គ្រងប្រជាពលរដ្ឋចំណាកស្រុកដែលត្រឡប់ពីក្រៅប្រទេស និងមណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត
២- សេចក្តីរាយការណ៍ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនបុគ្គលិកសុខាភិបាល កម្លាំងនគរបាល និងមន្ត្រីជួរមុខក្នុងខេត្តព្រៃវែង
៣- សេចក្តីរាយការណ៍ស្តីពីការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ និងប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ពិសេស ប្រជាពលរដ្ឋចេញ-ចូលតាមច្រកទ្វារព្រំដែន និងការធ្វើចត្តាឡីស័កនៅថ្នាក់ស្រុក (ដោយលោកអភិបាលស្រុក ពាមជរ ស្រុកព្រះស្តេច ស្រុកកំពង់ត្របែក និងស្រុកកំចាយមារ)។
៤- សេចក្តីរាយការណ៍ ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយរបស់រដ្ឋបាលទាំង១៣ក្រុង/ស្រុក
៥- បញ្ហាផ្សេងៗ

adm

Leave a Reply

Your email address will not be published. Required fields are marked *