ព័ត៌មានស៊ើបអង្កេត

មេឈ្មួញចាស់វស្សា ណុប ឌី ហៅឆើត នៅតែធ្វើសកម្មភាពប្រមូលទិញឈើក្នុងស្រុកឱរ៉ាល់ យ៉ាងពេញបន្ទុក

មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត នៅតែធ្វើសកម្មភាពប្រមូលទិញឈើក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ យ៉ាងគឃ្លើប្រភពពីប្រជាពលរដ្ឋក្នុងភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ បានឲ្យដឹងថា​ រហូតដល់ល្ងាចថ្ងៃទី០៥ ខែមីនា ម្សិលមិញនេះបក្ខពួករបស់មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត នៅតែបន្តសកម្មភាព​ប្រមូលទិញឈើឈ្លីក នៅចំណុចប៉ុយរ៉ុយ ភូមិសំរោង យ៉ា​ងគឃ្លើនដដែល។ ​ដោយហេតុថា មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថនិងមន្ត្រីបរិស្ថាន ក្នុងស្រុកឱរ៉ាល់ មិនហ៊ានប៉ះពាល់មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត នោះទេ ព្រោះអីឈ្មួញម្នាក់នេះ​មានខ្នងបង្អែករឹងមាំ។ ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត បានឲ្យដឹងថា សូម្បីតែលោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏មិនហ៊ានប៉ះពាល់​មេឈ្មួញរូបនេះដែរ មិនដឹងថាមានជាប់ពាក់ព័ន្ធផលប្រយោជន៍យ៉ាងណានោះឡើយ។ ដូច្នេះហើយទើប​មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត ព្រមទាំងបក្ខពួកនៅតែអាចធ្វើសកម្មភាពប្រមូលទិញឈើនៅភូមិសំរោង ឃុំត្រពាំងជោរ ហើយដឹកជញ្ជូនចូលទៅទីរួមស្រុកឱរ៉ាល់ នៅវេលាទៀបភ្លឺ។ បើនិយាយពីប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លោក ឈៀង តុលា និងមេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ មិន​ដែល​ចាត់វិធានការបង្ក្រាបមេឈ្មួញឈ្មោះ

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមើលការដាក់បន្ថែមទីតាំងប៉ុស្ដិ៍យាមរបស់ កងកម្លាំងមានសមត្ថកិច្ចដែលឈរជើងនៅគោលដៅ មណ្ឌលចត្តាឡីស័កកម្រិត២ នៅសណ្ធាគារមេគង្គ ក្រុងកំពង់កំពង់ចាម !

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមើលការដាក់បន្ថែមទីតាំងប៉ុស្ដិ៍យាមរបស់ កងកម្លាំងមានសមត្ថកិច្ចដែលឈរជើងនៅគោលដៅ មណ្ឌលចត្តាឡីស័កកម្រិត២ នៅសណ្ធាគារមេគង្គ ក្រុងកំពង់កំពង់ចាម (កំពង់ចាម) នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការដាក់បន្ថែមទីតាំងប៉ុស្តិ៍យាម របស់កងកម្លាំងមានសមត្ថកិច្ចដែលឈរជើងនៅគោលដៅ មណ្ឌលចិត្តាឡីស័កកម្រិត២ នាសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តាំផ្ញើដល់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹង និងការអនុវត្តច្បាប់ ដើម្បីធានាបាននូវ ស្ថានភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋយើងឲ្យទទួលបានលទ្ធផលល្អប្រសើរ និងទំនុកចិត្ត។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានបន្តដឹកនាំមន្ត្រីជំនាញ រួមនិងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះទៅពិនិត្យមើលសំណង់លូបង្ហូរទឹកចេញពីក្រុងកំពង់ចាម ០១កន្លែង ដែលទទួលរងការបាក់ស្រុតដោយគ្រោះធម្មជាតិ និងពិនិត្យស្ថានភាពសួនច្បារមាត់ទន្លេ ចំណុចគល់ស្ពានគីហ្សូណា ដើម្បីធ្វើការជួសជុលកែលម្អទៅតាមប្លង់មេ របស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីសំដៅធ្វើយ៉ាងណាឱ្យសួនច្បារនានានៅក្នុងក្រុងកំពង់ចាម កាន់តែមានការទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកំសាន្ត ក៏ដូចជាការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ដែលក្រុងកំពង់ចាមយើងកន្លងមកក៏ធ្លាប់ទទួលបានជ័យលាភី ផ្ការំដួល៣ ទង

Read more
ព័ត៌មានជាតិ

លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងសហការី បាននាំយកនូវទ័យវត្ថុ និងសម្ភារៈការពារ វីរុសកូវីដ១៩មួយចំនួនចែកជូនប្រជពលរដ្ឋនៅក្រុងកំពង់ចាម

នៅរសៀលថ្ងៃសៅរ៍ទី០៦ ខែមីនា ឆ្នាំ២០២១ លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងសហការី បាននាំយកនូវទ័យវត្ថុ និងសម្ភារៈការពារ វីរុសកូវីដ១ ដែលជាមូលនិធិរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសាខាសមាគម រួមមាន÷ អង្ករ០៥ ការ៉ុង មី០១ កេះ ទឹកត្រី០១ យួរ ទឹកសុីអុីវ០១ យួរ ទឹកបរិសុទ្ធ០១ យួរ ម៉ាស់០៥ ប្រអប់ និងទឹកអាល់កុល០៥ លីត្រ ប្រគេនដល់វត្ត ខេមវន្ត បឹងស្នាយ ក្រុងកំពង់ចាម។ នៅក្នុងឱកាសនោះលោកប្រធានក្រុមការងារសាខាសមាគម ក៏បានក្រាបបង្គំ សាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយព្រះសង្ឃ តាជី យាយជី ប្រកបដោយស្នាមញញឹម និងភាពស្និទ្ធស្នាលក្រៃលែង។ លោកប្រធានក៏បានធ្វើការផ្សព្វផ្សាយអំពីវិធានការ ៣ការពារ

Read more
ព័ត៌មានជាតិ

អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអំពិល ស្រុកកំំពង់សៀម ខេត្តកំពង់ចាមប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់

  អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអំពិល ស្រុកកំំពង់សៀម ប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម អ៊ុងសំអាត-ឯកឧត្តម កែវ អូម៉ាលីស្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអំពិល ស្ថិតនៅក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ចៅ វង្ស i.k.

Read more
ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះប្រជុំបូសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តរបស់គណៈបញ្ជាការឯកភាពខេត្ត

រដ្ឋបាលខេត្តក្រចេះប្រជុំបូសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តរបស់គណៈបញ្ជាការឯកភាពខេត្ ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោសក័២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការ ងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំមេគង្គខេត្តក្រចេះ មានការចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត។ ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៤ របៀបវារៈទី១.ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ ២.ពិនិត្យលើការងារ សុខសណ្ដាប់ធ្នាប់សង្គម ៣.ពិនិត្យលើការងារសេដ្ឋកិច្ច សង្គម ៤.បញ្ហាផ្សេងៗ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ អាជ្ញាធរ មន្ទីរ និងសមត្ថកិច្ចពាក់ព័ន្ធនូវចំណុចសំខាន់ៗ មួយចំនួនរួមមាន ៖ ១.អាជ្ញាធរក្រុង ស្រុក ត្រូវរួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាត និងពង្រឹងការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កុំឲ្យមានមនុស្សឆ្លងចេញចូលខុសច្បាប់ ក្នុងករណីមានការឆ្លងដែនចូលមកក្នុងខេត្ត ត្រូវរៀបចំចាត់ចែង ធ្វើចត្តាឡីស័ក និងយកសំណាកទៅវិភាគទាំងអស់ដោយគ្មានការលើកលែង

Read more
ព័ត៌មានជាតិ

រដ្ឋាបាលខណ្ឌដូនពេញរៀបចំពិធីទទួលអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលបានចុះចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា សង្កាត់ស្រះចក ខណ្ឌដូនពេញ លើកទី៥ ចំនួន៦៩រូប

  ពិធីទទួលអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលបានចុះចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា សង្កាត់ស្រះចក ខណ្ឌដូនពេញ លើកទី៥ ចំនួន៦៩រូប នៅថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលម៉ោង១៥:០០នាទី នៅទីស្នាក់ការគណបក្សប្រជាកម្ពុជាជនកម្ពុជា ខណ្ឌដូនពេញ មានប្រារព្ធពិធី បញ្ចូល សមាជិក គណបក្សសង្គ្រោះជាតិ ដែលសុំរួមរស់ជីវភាពនយោបាយជា មួយគណបក្សប្រជាជនកម្ពុជា សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន ៦៩រូប ក្រោម អធិបតីភាព លោក ហែម អាន ប្រធានគណបក្សខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជា អនុប្រធាន គណបក្សខណ្ឌដូនពេញ និង លោក ហង្ស វាសនា អនុប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក តំណាង លោក សា រិនវណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក ។

Read more
ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតជូនពរ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតជូនពរ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១១០

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ ចុះត្រួតពិនិត្យកម្លាំងឈរជើងការពារតាមទីតាំងដែលបានបិទពាក់ព័ន្ធនិងព្រឹត្តិការណ៍២០កុម្ភះ

លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យកម្លាំងឈរជើងការពារតាមទីតាំងដែលបានបិ្តិ(ភ្នំពេញ)៖នៅរសៀល ថ្ងៃសុក្រ ៧រោច ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា​ ឆ្នាំ២០២១ លោក​ សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យកម្លាំងឈរជើងការពារតាមទីតាំងដែលបានបិទពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០ កុម្ភៈ​ ដែលមានអ្នកកើតជំងឺកូវីដ១៩​ មានដូចខាងក្រោម ÷I.សង្កាត់ជ័យជំនះ មានចំនួន១ទីតាំង១-សណ្ឋាគារ​ Palace GateII.សង្កាត់ផ្សារកណ្តាលទី១ មានចំនួន១ទីតាំង÷ ១-សណ្ឋាគារ​ ប៊ូស៊ីតាណូ ប៊ូទិក III.សង្កាត់បឹងរាំង មានចំនួន៤ទីតាំង÷ ១- YUETAI Eastland Apartment ២- Love Club ៣-និងភោជនីយដ្ឋាន​គ្រឿងសមុទ្រ សាន សាន ៤-ហាង​ ព្រះនាង ខូខូ IV.សង្កាត់ចតុមុខ​ មានចំនួន២ទីតាំង÷ ១-សណ្ឋាគារ​កណ្តាល​សួនច្បារ​ ២-សណ្ឋាគារហ្គាឡាក់ស៊ី V.សង្កាត់ផ្សារថ្មីទី៣ មានចំនួន២ទីតាំង÷ ១-សណ្ឋាគារ​ Le​

Read more
ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ: “ស្ដ្រី និងការអភិវឌ្ឃក្នុងបរិការណ៍កូកូវីដ-១៩”

រដ្ធបាលខេត្តព្រៃវែង បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ: “ស្ដ្រី និងការអភិវឌ្ឃក្នុងការបរិការណ៍កូកូវីដ-១៩ Posted on ខែ​មីនា 5, 2021 Authorrsn Comment(0) (ខេត្តព្រៃវែង) ថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិនា ឆ្នាំ២០២១  រដ្ឋបាលខេត្តព្រៃវែងបានប្រារព្ធពិធីអបអរសាទរខួបលើកទី ១១០ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទៈ “ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩“ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ លោក-លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងបងប្អូននារីដែលមកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអាននូវព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ

Read more
ព័ត៌មានជាតិ

ប្រសាសន៍របស់អភិបាលខេត្តកំពង់ចាម ÷បញ្ហាកូវីដ១៩ ក៍នូវតែការពារ ឯការងារអភិវឌ្ឍក៏នៅតែបន្តឥតឈប់ឈរ !

ឯកឧត្តម អ៊ុន ចាន់ដា ÷បញ្ហាកូវីដ១៩ នូវតែការពារ ឯការងារអភិវឌ្ឍក៏នៅតែបន្តឥតឈប់ឈរ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសំណើរបស់ក្រុមហ៊ុនដៃគូឯកជន ក្នុងការកសាងច្រាំងទន្លេ ដែលបានបាក់-ស្រុត ក្នុងចំណុចឃុំសូរគង ស្រុកកងមាស និង ឃុំឬស្សីស្រុក-ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ក្នុងគម្រោងស្តារដីដុះ និងកោះដុះថ្មី ដើម្បី តម្រង់ចរន្តទឹកហូរ បញ្ជៀសការបាក់-ស្រុតច្រាំងទន្លេ ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំនៅដ្ឋាន ស្រែ ចំការរបស់បងប្អូនប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះក៏មានការចូលរួមពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរស្រុកស្រីសន្ធរ ស្រុកកងមាស តំណាងក្រុមហ៊ុនដៃគូអភិវឌ្ឍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ ចៅ វង្ស i.k.

Read more