ព័ត៌មានជាតិ

លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងសហការី បាននាំយកនូវទ័យវត្ថុ និងសម្ភារៈការពារ វីរុសកូវីដ១៩មួយចំនួនចែកជូនប្រជពលរដ្ឋនៅក្រុងកំពង់ចាម

នៅរសៀលថ្ងៃសៅរ៍ទី០៦ ខែមីនា ឆ្នាំ២០២១ លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងសហការី បាននាំយកនូវទ័យវត្ថុ និងសម្ភារៈការពារ វីរុសកូវីដ១ ដែលជាមូលនិធិរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសាខាសមាគម រួមមាន÷ អង្ករ០៥ ការ៉ុង មី០១ កេះ ទឹកត្រី០១ យួរ ទឹកសុីអុីវ០១ យួរ ទឹកបរិសុទ្ធ០១ យួរ ម៉ាស់០៥ ប្រអប់ និងទឹកអាល់កុល០៥ លីត្រ ប្រគេនដល់វត្ត ខេមវន្ត បឹងស្នាយ ក្រុងកំពង់ចាម។

នៅក្នុងឱកាសនោះលោកប្រធានក្រុមការងារសាខាសមាគម ក៏បានក្រាបបង្គំ សាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយព្រះសង្ឃ តាជី យាយជី ប្រកបដោយស្នាមញញឹម និងភាពស្និទ្ធស្នាលក្រៃលែង។ លោកប្រធានក៏បានធ្វើការផ្សព្វផ្សាយអំពីវិធានការ ៣ការពារ និងបីកុំ ដើម្បីទប់ស្កាត់ការចម្លង និងការរីករាលដាលនៃជំងឺកូវីដ១៩ កុំឲ្យកើតមាននៅក្នុងសហគមន៍យើងផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *