ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមើលការដាក់បន្ថែមទីតាំងប៉ុស្ដិ៍យាមរបស់ កងកម្លាំងមានសមត្ថកិច្ចដែលឈរជើងនៅគោលដៅ មណ្ឌលចត្តាឡីស័កកម្រិត២ នៅសណ្ធាគារមេគង្គ ក្រុងកំពង់កំពង់ចាម !

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមើលការដាក់បន្ថែមទីតាំងប៉ុស្ដិ៍យាមរបស់ កងកម្លាំងមានសមត្ថកិច្ចដែលឈរជើងនៅគោលដៅ មណ្ឌលចត្តាឡីស័កកម្រិត២ នៅសណ្ធាគារមេគង្គ ក្រុងកំពង់កំពង់ចាម

(កំពង់ចាម) នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការដាក់បន្ថែមទីតាំងប៉ុស្តិ៍យាម របស់កងកម្លាំងមានសមត្ថកិច្ចដែលឈរជើងនៅគោលដៅ មណ្ឌលចិត្តាឡីស័កកម្រិត២ នាសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តាំផ្ញើដល់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹង និងការអនុវត្តច្បាប់ ដើម្បីធានាបាននូវ ស្ថានភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋយើងឲ្យទទួលបានលទ្ធផលល្អប្រសើរ និងទំនុកចិត្ត។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានបន្តដឹកនាំមន្ត្រីជំនាញ រួមនិងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះទៅពិនិត្យមើលសំណង់លូបង្ហូរទឹកចេញពីក្រុងកំពង់ចាម ០១កន្លែង ដែលទទួលរងការបាក់ស្រុតដោយគ្រោះធម្មជាតិ និងពិនិត្យស្ថានភាពសួនច្បារមាត់ទន្លេ ចំណុចគល់ស្ពានគីហ្សូណា ដើម្បីធ្វើការជួសជុលកែលម្អទៅតាមប្លង់មេ របស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីសំដៅធ្វើយ៉ាងណាឱ្យសួនច្បារនានានៅក្នុងក្រុងកំពង់ចាម កាន់តែមានការទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកំសាន្ត ក៏ដូចជាការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ដែលក្រុងកំពង់ចាមយើងកន្លងមកក៏ធ្លាប់ទទួលបានជ័យលាភី ផ្ការំដួល៣ ទង ផងដែរ។ (ចៅ វង្ស i.k.)

adm

Leave a Reply

Your email address will not be published. Required fields are marked *