ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានអញ្ជើញដឹកនាំមន្ដ្រីរាជការក្រោមឪវាទចូលរួមបុណ្យខួបគ្រប់ ៧ថ្ងៃ និង១០០ថ្ងៃសពឧបាសិកា សុឹម សារ៉េត


(ភ្នំពេញ) ថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌ ចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទិ្ទសកុសល ជូនចំពោះ សពឧបាសិកា ស៊ឹម សារ៉េត ភរិយា ឯកឧត្ដម សរ សុង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលទទួលមរណភាព កាលពីវេលាម៉ោង ០៣:០០នាទីរសៀល ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានស្ថិតនៅ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងនោះ លោក អភិបាល និងមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ បានចូលបច្ច័យសរុបចំនួន៥០០,០០០រៀល ។

ក្នុងនាមមន្ត្រីរាជការ រដ្ឋបាលខណ្ឌដូនពេញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសព សូមអោយវិញ្ញាណក្ខន្ធ លោកជំទាវ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *