ព័ត៌មានជាតិ

លោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទោះបីសម្តេចតេជោឈប់ធ្វើនាយករដ្ឋមន្រ្តីក៏ដោយ

  • ការថ្លែងជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។
    លោក អូន ព័ន្ធមុន្នីរ័ត្ន ជាអតីតលេខាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩២ ពេលត្រឡប់ពីការសិក្សានៅប្រទេសរុស្ស៉ី ហើយបន្តទៀតធ្វើជាទីប្រឹក្សារបស់សម្តេច។ លោកបានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ន បន្ទាប់ពីកាន់តំណែងជារដ្ឋលេខាធិការក្រសួងនេះអស់រយៈពេលជាច្រើនឆ្នាំ។
    លោករៀនចប់ថ្នាក់បណ្ឌិត មកពីប្រទេសរុស្ស៉ី មកពីសាកលវិទ្យាល័យសង្គម និងវិទ្យាសាស្រ្តនយោបាយទីក្រុងមូស្គូ នៅឆ្នាំ១៩៩៣ និងសិក្សា នៅសាលាធុរកិច្ចអន្តរជាតិ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៉ី ពីឆ្នាំ១៩៩១ដល់១៩៩២ផងដែរ និងលោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅប្រទេសរុស្ស៉ី។ ក្រៅពីតួនាទីជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោកនៅមានតួនាទីសំខាន់ៗជាច្រើនទៀត៕
adm

Leave a Reply

Your email address will not be published. Required fields are marked *