ព័ត៌មានជាតិ

ឯកឧត្ដម យឹម ភាង ៖ សន្តិភាពបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យបងប្អូនប្រជាពលរដ្ឋមានឱកាសជួបជុំធ្វើបុណ្យទានបំពេញសទ្ធារបស់ខ្លួន

 

ព្រៃវែង៖ ឯកឧត្តម យឹម ភាង ប្រធានក្រុមការងារចុះជួយសង្កាត់បារាយណ៍ បានមានប្រសាសន៍លើកឡើងថា កត្តាសុខ សន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ មានឱកាសក្នុងការជួបជុំ ធ្វើបុណ្យទានបំពេញនៅសទ្ធារបស់ខ្លួន ដោយការលើកឡើងបែបនេះគឺនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តសិរីមង្គល (ហៅ វត្តបារាយណ៍លិច) និងជួបសំណេះសំណាល ជាមួយពលករចំណាកស្រុកចំនួន៤០០ នាក់ ស្ថិតនៅភូមិបារាយលិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង នាថ្ងៃទី  ១៤ ខែមេសា ឆ្នាំ២០២៣។ 

ឯកឧត្តម យឹម ភាង ប្រធានក្រុមការងារចុះជួយសង្កាត់បារាយណ៍ ក៏បានលើកឡើងបន្ថែមទៀតថា កត្តាសុខសន្តិភាពទាំងអស់នេះក៏កើតចេញពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាជឿជាក់ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានខិតខំពុះពារស្វែងរកសុខសន្តិភាពនេះជូនបងប្អូនប្រជាពលរដ្ឋ។  ហើយក្នុងនោះដែរសម្ដេចក៏បាន ខិតខំស្វះស្វែងរកនៅវ៉ាក់សាំងដើម្បីបង្ការទប់ស្កាត់នៃការឆ្លងជំងឺកូវីដ19 ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមានឱកាសក្នុងការជួបជុំធ្វើបុណ្យទាន និងរៀបចំកម្មវិធីផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ 


ឯកឧត្តម ប្រធានក្រុមការងារ ក៏បានបន្ថែមទៀតថា សមិទ្ធផលនានាដែលបានដាក់សម្ពោធឆ្លងប្រើប្រាស់នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយដែលកើតចេញពីកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋទីជិតឆ្ងាយ ដែលបានចំណាយនូវថវិកាធនធាន ដើម្បីកសាងនូវសមិទ្ធផលនានាទាំងអស់នេះឡើង ដើម្បីទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ដែលជាផ្នែកមួយក្នុងការពង្រឹងនៃអាយុកាលព្រះពុទ្ធសាសនាគ្រប់ ៥ ពាន់ ព្រះវស្សា។ 

ឯកឧត្តម សូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋ យុវវ័យ យុវជន ទាំងអស់ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀនគឺបង្កឲ្យមានបញ្ហាផ្សេងៗជាច្រើនដល់សង្គមជាតិ និងក្រុមគ្រួសាររបស់ខ្លួន។ ហើយក្នុងនោះដែរឯកឧត្ដម  សូមឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបង្កាទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវទីសាធារណៈ។  ក្នុងនោះដែរឯកឧត្តម ប្រធានក្រុមការងារ ក៏បានផ្ដាំផ្ញើដល់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំគោរពបូជានៅសមិទ្ធផលដែលបានកសាងឡើងនាពេលនេះដើម្បីទុកជាប្រយោជន៍រួមយូរអង្វែងដល់កូនចៅជំនាន់ក្រោយ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងារ ក៏បាននាំយកនូវបច្ច័យចំនួន  ៤ លានរៀល សម្រាប់តម្កល់ទុកក្នុងការកសាងក្នុងវត្តផងដែរ។ 

ឯកឧត្តម ក៏បានអញ្ជើញកាត់ខ្សែបូលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងបានផ្ដល់ជូននូវសារុងដល់បងប្អូន នៅក្នុងឱកាសនោះចំនួន ៤០០ នាក់ ក្នុងម្នាក់ទទួលបានសារុងមួយនោះផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *