ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណអភិបាលខេត្តព្រៃវែង!

(ភ្នំពេញ) : ឯកឧត្តម សួន សុម៉ាលីន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មានយើងទើបតែទទួលបាននៅ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣នេះ។
មាត្រា១ : តែងតាំងមុខតំណែង ឯកឧត្តម សួន សុម៉ាលីន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង

មាត្រា២ : ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *