ព័ត៌មានជាតិ

ឯកឧត្តមប្រធានកិត្តិយសសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត បានប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តដល់កីឡាដែលទទួលបានលទ្ធផលល្អក្នុងការប្រណាំងកង់ភ្នំ(MTB Series) នៅគីរីរម្យជុំទី៥(ជុំចុងក្រោយ ឆ្នាំ២០២២)

(កំពត) ៖នៅល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣នេះឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានកិត្តិយសសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត និង ជាងប្រធានក្រុមកង់កំពត , លោក មុី សាវុធ អនុប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករប្រណាំងកង់ភ្នំខេត្តកំពត និងបានប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តដល់កីឡាដែលទទួលបានលទ្ធផលល្អក្នុងការប្រណាំងកង់ភ្នំ(MTB Series) នៅគីរីរម្យជុំទី៥(ជុំចុងក្រោយ ឆ្នាំ២០២២)៖
លេខ ១ :២នាក់
លេខ ២ :២នាក់
លេខ ៣:១នាក់
លេខ ៤ :២នាក់
លេខ ៥ :៣នាក់
និងបានទទួលពានបំណាច់ឆ្នាំចំនួន០៤នាក់៕

និងសូមចូលរួមអបអរសាទរ ដល់កីឡាករ ចំនួន០៤នាក់ ដែលទទួលបានពានលេខ១ ប្រចាំឆ្នាំ របស់កម្មវិធីMTB Series៖
១-លោក គីម រ័ត្ន
២-លោក វ៉ាស្គូរ៉ាមស្វឹងហ្គ៏រ
៣-កុមារា លី សុឈូន
៤-កុមារី ឆាយ នីកូ

adm

Leave a Reply

Your email address will not be published. Required fields are marked *