ព័ត៌មានជាតិ

ឯកឧត្តម អភិបាលខេត្តព្រៃវែង៖ មន្រ្ដី អាជ្ញាធរ ត្រូវបង្ខិតសេវាសាធារណៈ ឲ្យជិតប្រជាពលរដ្ឋ ដើម្បីបង្ករលក្ខណងាយស្រួល ដល់គាត់

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថា មន្ត្រី អាជ្ញាធរ ទាំងអស់ត្រូវខិតខំបម្រើដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ជាពិសេសលើការងារបម្រើសេវាសាធារណៈជូនគាត់ ដើម្បីធ្វើយ៉ាងណា ត្រូវបង្ខិត សេវាសាធារណៈទាំងអស់នេះ ជូនដល់គាត់នៅតែមូលដ្ឋាន ឲ្យបានងាយស្រួល ដែលការលើកឡើងបែបនេះគឺនៅក្នុង កិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នារសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម  អភិបាលខេត្ត ក៏បានបន្ថែមទៀតថា ចំពោះបញ្ហាប្រឈម និងសំណូមពរ របស់ប្អូនប្រជាពលរដ្ឋដែលគាត់បានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ ២០២២ ដែលគាត់បានលើកឡើងនៅតាមមូលដ្ឋានដែលបានចុះទៅនោះ នៅចំណុចខ្វះខាតទាំងឡាយណាដែលមិនទាន់បានដោះស្រាយ ត្រូវពន្លឿននិងខិតខំប្រឹងប្រែង យកមកធ្វើការដោះស្រាយនូវបញ្ហាតែគាត់បានលើកឡើងនោះ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវចិត្តរបស់គាត់ឲ្យបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត ក៏បានបន្ថែមទៀតថា យើងត្រូវ ធ្វើការផ្សព្វផ្សាយ និងប្រតិកម្មឲ្យបានរហ័សចំពោះការផ្សព្វផ្សាយព័ត៌មានណាមួយដែលបង្កឲ្យមានភាព វិវរនិងប៉ះពាល់ដល់សង្គម។

ឯកឧត្តម អភិបាលខេត្ត កោតសរសើរនិងវាតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងការចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ កងកម្លាំង ដែលបានខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់ខ្លួននាពេលកន្លងមក ក្នុការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបសលខ្លួននោះ បានយ៉ាងល្អប្រសើ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *