(កំពត) ៖ ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត សូមចូលរួម អបអរសាទរ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ ជា នាយឧត្តមសេនីយ៍។
សូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំប្បីឃ្លៀងឃ្លាតទ្បើយ៕
Related Articles
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នៅតែបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១១៩នាក់ បន្ថែមទៀត ក្នុងសង្កាត់ព្រែកកំពឹស ជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ធ្វើការនៅរោងចក្រ Y&W!
នាព្រឹក ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ព្រមទាំងឱសថបុរាណចិនព្យាបាលក្អក ផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ការពារសួត ឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន២៨គ្រួសារ ស្មើនឹង១១៩នាក់ បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ ធ្វើការនៅរោងចក្រ Y&W កំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ក្នុងភូមិព្រែករទាំង ភូមិព្រែកថ្លឹង ភូមិក្រាំងស្វាយ ភូមិស្រីស្នំ និងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង […]
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងដល់លំនៅឋានរបស់ប្រជាពលរដ្ឋ
កំពង់ចាម ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងដល់លំនៅឋានរបស់ស្ត្រីឈ្មោះ ខៀវ ដាឡៃ អាយុ២៨ឆ្នាំ ជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ បន្ទាប់ពីរកឃើញវិជ្ជមានកូវីត-១៩ ដោយមានមនុស្ស ៨នាក់ បានប៉ះពាល់ដោយផ្ទាល់ និង១៨នាក់ ប៉ះពាល់ដោយប្រយោល ដើម្បីជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យក្តាប់មុខសញ្ញាដែលប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដើម្បីជំរុញការធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ក្នុងនោះអាជ្ញាធរ រួមនឹងមន្ត្រីពាក់ព័ន្ធ ត្រូវពិនិត្យ និងតាមដានឲ្យបានជាប់ជាប្រចាំ ដើម្បីជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ឲ្យបានទាន់ពេលវេលាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយស្ត្រីខាងលេី ត្រូវទៅពិនិត្យសុខភាព និងយកសំណាក់នៅមន្ទីរពេទ្យបង្អែក ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ […]
ក្រសួងកសិកម្ម ៖ផលិតកម្មចិញ្ចឹមសត្វបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ
ផលិតកម្មចិញ្ចឹមសត្វបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ តាមរយ:ការផ្តល់ចំណូលឲ្យគ្រួសារ(លក់សត្វរស់ លក់ពូជ លក់ស៊ុត និងលាមក) និងបង្កើតការងារនៅក្នុងមូលដ្ឋានផ្ទាល់ ។ មិនតែប៉ុណ្ណោះ វិស័យផលិតកម្មចិញ្ចឹមសត្វបានចូលរួមប្រើប្រាស់ វត្ថុធាតុដើមផលិតក្នុងស្រុកមាន៖ ស្រូវ ពោត ដំឡូងមី សណ្តែកសៀង កន្ទក់ ចុងអង្ករ ម្សៅត្រី និងកាកស្រាបៀ។ល។ ហើយកត្តាទាំងអស់នេះ វាបានបំពេញតួនាទីឲ្យគ្នាទៅវិញទៅមករវាងផលិតកម្មចិញ្ចឹមសត្វ និងផលិតកម្មដំណាំ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (១៨/៦/២០២១) បានឲ្យដឹងថា នៅទសវត្សរ៍ចុងក្រោយនេះ ផលិតកម្មចិញ្ចឹមគោ ក្របីនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ របត់ដ៏សំខាន់នៃផលិតកម្មនេះ គឺដោយសារការរីកចម្រើនផ្នែកវិស័យគ្រឿងយន្តកសិកម្ម ដែលបានចូលមកបំពេញតួនាទីជាកំលាំងអូសទាញ ជំនួសឲ្យសត្វពាហន:វិញ។ ដោយហេតុនេះហើយ ផលិតកម្មចិញ្ចឹមគោ-ក្របីសម្រាប់ជាកំលាំងអូសទាញត្រូវបានបង្វែរកម្មវត្ថុទៅជាការចិញ្ចឹមសម្រាប់យកពូជ និងយកសាច់លក់ផ្គត់ផ្គង់ឲ្យទីផ្សារវិញ។ ដើម្បីទទួលបានជោគជ័យក្នុងផលិតកម្មចិញ្ចឹមសត្វ មួយក្នុងចំណោមកត្តាសំខាន់ៗដែលអ្នកចិញ្ចឹមតោងគិតគូពិចារណាគឺ វិធានការការពារជំងឺឆ្លងសត្វ។ បើនិយាយដល់វិធានការការពារ រឿងសំខាន់ដំបូងគេដែលម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹមសត្វត្រូវតែអនុវត្តគឺការចាក់ថ្នាំការពារជំងឺឆ្លងសត្វ។ នៅកម្ពុជា គេជួបប្រទះជំងឺឆ្លងជាច្រើនទាំងចំពោះសត្វចតុបាទ (គោ ក្របី ចៀម ពពែ និងជ្រូក) និងសត្វបក្សី (មាន់ និងទា)។ ចំពោះផលិតកម្មចិញ្ចឹមគោ-ក្របី យើងតែងជួបប្រទះជំងឺឆ្លងសំខាន់ពីរគឺជំងឺសារទឹក និងជំងឺអុតក្តាម ដែលបានបំផ្លាញទាំងសេដ្ឋកិច្ចគ្រួសារ […]