ព័ត៌មានជាតិ

ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍)

ព្រៃវែង៖ នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធពិធីទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍) ដែលមានការអញ្ជើញចូលរួមលោក ហ៊ី ធួក អភិបាលរងខេត្ត និងប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តព្រៃវែង។

លោក ទួន សុគន្ថា នាយករងរដ្ឋបាលសាលាខេត្តបានលើកឡើងថា ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍)នេះក្នុងគោលបំណង ដើម្បីសុវត្ថិភាពជាចម្បងក្នុងការបង្ការមេរោគអេដស៍ គឺជាការប្រើស្រោមអនាម័យ១០០%។ អេដស៍នៅតែជាក្ដីបារម្មរបស់យើងទាំងអស់គ្នា។ គ្មានអេដស៍ គ្មានគ្រឿងញៀនក្នុងសហគមន៍ ជួយជំរុញការអភិវឌ្ឍ ។អាជ្ញាធរឃុំ សង្កាត់ ចូលរួមទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។  សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍។ ទាំងអស់គ្នាចូលរួមជាចលនាជាតិតែមួយក្នុងការទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍។ បុរសវៃឆ្លាតត្រូវសង្វាតធ្វើតេស្តឈាមរកមេរោគអេដស៍។ អ្នកផ្ទុកមេរោគអេដស៍នឹងទទួលបានសេវាសុខភាព និងសង្គមប្រកបដោយសមធម៌។

លោក ហ៊ី ធួក អភិបាលរងខេត្ត និងប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តព្រៃវែង បានអានសាលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍

សាលិខិតនោះមានអត្ថន័យថា ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា មានកិត្តិយស សូមចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍លើកទី ៣០ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ ដែលមានគោលបំណងទាញការយកចិត្តទុកដាក់របស់ បង ប្អូនរួមជាតិ ឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងក្នុងការខិតខំប្រឹងប្រែង អភិវឌ្ឍប្រទេស ដើម្បីកសាងសង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគេអដស៍/ជំងឺអេដស៍។

ក្នុងឱកាសដ៏មានអត្ថន័យនេះ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកក្រោមការ ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការដឹកនាំបំផុសចលនាចូលរួម ជាចរន្តជាតិតែមួយក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសពីស្ថាប័នអង្គការសហប្រជាជាតិ ថែមទៀតផង។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលឆ្ពោះទៅសម្រេចគោលដៅដែលជាមោទនភាពថ្មីមួយទៀត ដែលនោះ គឺជាការឈានទៅ បញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥។

ប្រធានបទ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ ២០២៣ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅ បញ្ចប់ជំងឺអេដស៍-បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺ ទាមទារឱ្យមានការចូលរួម ឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលព្រះរាជា ណាចក្រកម្ពុជាយើង ធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគ អេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំ ផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *