ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មានខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម  ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មានខេត្តព្រៃវែង អំពីសកម្មភាពការងារមួយចំនួនដែលមន្ទីរព័ត៌មានខេត្តព្រៃវែងបាននិងរៀបចំកសាងនៅអគារថ្មី ១ ខ្នង ដែលមានទទឹង ១២  ម៉ែត្រ បណ្តោយ ២០ ម៉ែត្រ ដែលមានកម្ពស់ ២ ជាន់ សម្រាប់ផ្តល់ជូនដល់មន្ត្រីមន្ទីរព័ត៌មានខេត្តព្រៃវែងងាយស្រួលក្នុងការធ្វើការងារ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាននៅក្នុងខេត្តព្រៃវែងនេះ មានការរីកចម្រើនកាន់តែខ្លាំង និងដើម្បីងាយស្រួលដល់មន្ត្រីធ្វើការងារតាមផ្នែកផ្សេងៗទៀតឲ្យមានកន្លែងត្រឹមត្រូវនោះផងដែរ។

ទាំងនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មន្ទីរព័ត៌មានខេត្តព្រៃវែង ក្នុងការធ្វើការងារ ទាក់ទងទៅនឹងវិស័យព័ត៌មាន ក៏ដូចជាវិស័យផ្សេងៗ របស់មន្ទីរព័ត៌មាន នៅក្នុងខេត្តព្រៃវែងនេះឲ្យមានការរីកចម្រើន ព្រោះថាសព្វថ្ងៃនេះ វិស័យព័ត៌មានបានដើរតួរយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ ក្នុងការផ្សព្វផ្សាយពីសកម្មភាពមួយចំនួន របស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក អំពីសកម្មភាពមួយចំនួននៅក្នុងខេត្តព្រៃវែងដែល បាននិងកំពុងរីកចម្រើន ជូនដល់មហាជនឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពទាំងអស់នោះតាមផ្សាយព័ត៌មានមួយនេះ។


ដោយស្របតាមពាក្យស្លោក របស់ក្រសួង ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន មន្ទីរព័ត៌មានខេត្តព្រៃវែង ក៏បានធ្វើការផ្សាយនូវព្រឹត្តការសំខាន់ៗ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តតាមរយៈផេកមន្ទីរ ផេកវិទ្យុ ដើម្បីជូនដល់ប្រជាពលរដ្ឋស្តាប់ និងទស្សនាផងដែរ ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តាំផ្ញើដល់ មន្រ្ដី  និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រៃវែង ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ធ្វើការងារតាមផ្នែកវិស័យរបស់ខ្លួននីមួយៗនៅក្នុងមន្ទីរ ឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីឲ្យវិស័យទាំងអស់នេះមានការរីកចម្រើនទៅមុខជាលំដាប់។

សូមបញ្ជាក់ផងដែរថា៖ កាលពីមុនមន្ទីរព័ត៌មាន ខេត្តព្រៃវែង ពុំមាន ទីតាំងសម្រាប់សាងសង់អាគារខ្លួនឯងនោះទេ ដោយ រស់នៅ ពឹងផ្អែកធ្វើការ ជាមួយនឹងទីតាំងនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ។  ហើយសព្វថ្ងៃនេះមន្ទីរព័ត៌មានខេត្តព្រៃវែងមាន វិទ្យុជាតិជាតិបារាយណ៍អណ្តែត FM 97.30 MH2 ដែលធ្វើការផ្សាយក្នុង ១ថ្ងៃ ១៧ ម៉ោង គឺចាប់ពីម៉ោង ៥ ព្រឹកដល់ម៉ោង ១០ យប់ ។ ចំពោះកម្មវិធី ផ្សាយគឺមានកម្មវិធិអប់រំ វប្បធម៌ ព័ត៌មាន និងនាទីកំសាន្ត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *