ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ ចុះត្រួតពិនិត្យកម្លាំងឈរជើងការពារតាមទីតាំងដែលបានបិទពាក់ព័ន្ធនិងព្រឹត្តិការណ៍២០កុម្ភះ

លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យកម្លាំងឈរជើងការពារតាមទីតាំងដែលបានបិ្តិ(ភ្នំពេញ)៖នៅរសៀល ថ្ងៃសុក្រ ៧រោច ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា​ ឆ្នាំ២០២១ លោក​ សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យកម្លាំងឈរជើងការពារតាមទីតាំងដែលបានបិទពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០ កុម្ភៈ​ ដែលមានអ្នកកើតជំងឺកូវីដ១៩​ មានដូចខាងក្រោម ÷I.សង្កាត់ជ័យជំនះ មានចំនួន១ទីតាំង១-សណ្ឋាគារ​ Palace GateII.សង្កាត់ផ្សារកណ្តាលទី១ មានចំនួន១ទីតាំង÷

១-សណ្ឋាគារ​ ប៊ូស៊ីតាណូ ប៊ូទិក
III.សង្កាត់បឹងរាំង មានចំនួន៤ទីតាំង÷
១- YUETAI Eastland Apartment
២- Love Club
៣-និងភោជនីយដ្ឋាន​គ្រឿងសមុទ្រ សាន សាន
៤-ហាង​ ព្រះនាង ខូខូ
IV.សង្កាត់ចតុមុខ​ មានចំនួន២ទីតាំង÷
១-សណ្ឋាគារ​កណ្តាល​សួនច្បារ​
២-សណ្ឋាគារហ្គាឡាក់ស៊ី
V.សង្កាត់ផ្សារថ្មីទី៣ មានចំនួន២ទីតាំង÷
១-សណ្ឋាគារ​ Le​ Gong Guan Hotel
២-ផ្ទះ១៣៣ ច្រកប្លុកតាំងប៉ា
VI.សង្កាត់វត្តភ្នំ​ មានចំនួន១ទីតាំង÷
១-ភោជនីយដ្ឋាន​ រ៉ូមែនទិច
VII.សង្កាត់ស្រះចក​ មានចំនួន២ទីតាំង÷
១-ភូមិ១១
២-ភូមិ១២
សរុបមានចំនួន​ ១៣ទីតាំង។
លទ្ធផល៖មានកម្លាំងប្រចាំការនៅតាមទីតាំងដែល បានបិទទាំង១៣ទីតាំងបានជាប់ជាប្រចាំ។
សណ្ឋាគារសួនច្បារកណ្តាលក្រុង សង្កាត់ចតុមុខ មានករណី អ្នកធ្វើចត្តាឡីស័ក០១នាក់ លួចរត់ចេញពីទីតាំង ត្រូវបានកម្លាំងប្រចាំការអន្តរាគមន៍ទប់ស្កាត់បានទាន់ពេលវេលា។
ត្រឹមម៉ោង៧យប់នេះពុំមានសភាពការណ៍អ្វីគួរអោយកត់សម្គាល់ឡើយ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *