ព័ត៌មានជាតិ

អញ្ជើញចេញពីមន្ទីរពេទ្យបង្អែកស្រុក ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ រួមជាមួយសហការីបានបន្ត ដំណើរមកភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ដើម្បីចូលរួមក្នុងកម្មវិធីចាក់ថ្នាំការពារជំងឺដំពកស្បែកគោ ក្របី

ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនេះធ្វើការណែនាំដល់លោកប្រធានមន្ទីរ លោកប្រធានការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវយកចិត្តទុកដាក់ចាត់ចែងកម្មវិធីចាក់ថ្នាំការពារជំងឺនេះជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ គ្រប់ៗគ្រួសារដែលជាម្ចាស់សត្វ ដើម្បីធានា និងលើកកម្ពស់ការការពារជំងឺឆ្លងក៏កាចសាហាវនេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពសត្វ អាយុសត្វ និងសេដ្ឋកិច្ចគ្រួសារកសិករយ៉ាងធ្ងន់ធ្ងរ។ លោកសុំឲ្យមន្រ្តីពេទ្យសត្វ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្សព្វផ្សាយអំពីបញ្ហាជំងឺ វិធានការការពារ និងព្យាបាលសត្វ និងជាពិសេសត្រូវជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋយកសត្វមកចាក់ថ្នាំការពារឲ្យបានទាន់ពេលវេលា និងចូលរួមសហការជាមួយការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វដើម្បីរាយការណ៍អំពីការវិវឌ្ឍន៍ របស់ជំងឺ ស្ថានភាពជំងឺ និងការរីករាលដាលជំងឺមកមន្រ្តីជំនាញឲ្យបានទាន់ពេល។ ចេញពីស្រុកតំបែរ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់សត្វនៅទូទាំងប្រទេស ត្រូវយកសត្វមកចាក់ថ្នាំការពារឲ្យបានទាន់ពេល ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងប្រុងប្រយ័ត្នខ្ពស់បំផុតនូវវិធានការអនាម័យ និងវិធានការជីវសុវត្ថិភាព តាមការណែនាំរបស់មន្រ្តីជំនាញ និងហាមលែងសត្វទាំងសត្វជា និងសត្វឈឺឲ្យដើរស៊ីពាសវាលពាសកាល ត្រូវចិញ្ចឹមក្នុងទ្រុង ឬក្រោល ហើយត្រូវតាមដានសុខភាពសត្វឲ្យបានជាប់ជាប្រចាំ ហើយជាងនេះទៅទៀត ម្ចាស់សត្វមិនគួរប្រើប្រាស់ថ្នាំការពារ ឬថ្នាំព្យាបាលសត្វ ដោយមិនបានពិគ្រោះ ឬសុំយោបល់ពីមន្រ្តីជំនាញឡើយ។

លោក សេង សោភា ប្រធានការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា គិតមកទល់បច្ចុប្បន្ននៅទូទាំងខេត្តត្បូងឃ្មុំមានគោឈឺជំងឺនេះចំនួន ៦៥៤១ ក្បាល ព្យាបាលជាសះស្បើយ ៥៤១៧ ក្បាល និងងាប់ ៦០ក្បាល (ភាគច្រើនកូនគោកំពុងបៅដោះ)។

adm

Leave a Reply

Your email address will not be published. Required fields are marked *