ព័ត៌មានជាតិ

ខណ្ឌដូនពេញ បានរៀបចំមណ្ឌលចំនួន ០៣ទីតាំង ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញ ក្នុងការចាក់វ៉ាក់សាំងបង្ការជម្ងឺ កូវីដ១៩ ដូសទី៣ (ដូសជំរុញ)…

នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺ កូវីដ១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ និង ទីរួមផ្សារទាំង៣ នៃខណ្ឌដូនពេញ ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លី ច័ន្ទភក្តី សម្ព័ន្ធក្រុមគ្រូពេទ្យស្ម័ចិត្ត ស.ស.យ.ក និងសហការីក្រុមគ្រូពេទ្យ, លោក លោកស្រីអភិបាលរង, លោក គណៈនាយករដ្ឋបាល, ប្រធានការិយាល័យទាំង១១, លោក លោកស្រីចៅសង្កាត់ទាំង១១ និង លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ ផងដែរ ។

រដ្ឋបាលខណ្ឌ បានកំណត់យកទីតាំងចំនួន ០៣ ជាមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ រួមមាន៖
១-មណ្ឌលចាក់វ៉ាក់សាំងមន្ទីរពេទ្យបង្អែកចតុមុខ
២-មណ្ឌលចាក់វ៉ាក់សាំងអតីតភោជនីយដ្ឋានពិភពថ្មី
៣-មណ្ឌលចាក់វ៉ាក់សាំងឃ្លាំង ក្នុងរាជាយស្ម័យាន(ស្ថានីយរថភ្លើង)។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជម្ងឺ កូវីដ-១៩ ដូសទី៣ ជាដូសជំរុញអោយបានគ្រប់ៗគ្នា។ សូមអរគុណ!

adm

Leave a Reply

Your email address will not be published. Required fields are marked *