ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ: “ស្ដ្រី និងការអភិវឌ្ឃក្នុងបរិការណ៍កូកូវីដ-១៩”

រដ្ធបាលខេត្តព្រៃវែង បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ: “ស្ដ្រី និងការអភិវឌ្ឃក្នុងការបរិការណ៍កូកូវីដ-១៩

(ខេត្តព្រៃវែង) ថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិនា ឆ្នាំ២០២១  រដ្ឋបាលខេត្តព្រៃវែងបានប្រារព្ធពិធីអបអរសាទរខួបលើកទី ១១០ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទៈ “ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩“ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ លោក-លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងបងប្អូននារីដែលមកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអាននូវព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១០ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ដែលមានខ្លឹមសារសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននឹងកំពុងអនុវត្តនូវគោលនយោបាយ និង​យុទ្ធសាស្ត្រផ្តោតយ៉ាងជាក់លាក់ លើការរក្សាសន្តិភាព ដើម្បីប្រជាពលរដ្ឋកម្ពុជា ទទួលបានឱកាសអភិវឌ្ឍជីវភាព និងសុខមាលភាពនៃការរស់នៅតាមរយៈការបង្កើនសមត្ថភាព ជំនាញវិជ្ជាជីវៈ និងចំណេះដឹង ប្រកបដោយគុណភាព សមធម៌ បរិយាប័ន្នក្នុងការរួមចំណែកធ្វើអោយប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម ។

នៅក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានបំពេញតួនាទី និងអនុវត្តភារកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវ ជាពិសេសការរៀបចំទិវានេះឡើង ដើម្បីបង្ហាញអោយឃើញនូវកាយវិការយកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការរួមចំណែកគាំទ្រលើភារកិច្ចរបស់បងប្អូននារីក្នុងកិច្ចការសង្គម និងកិច្ចការគ្រួសារ។

អង្គពិធីបានបញ្ចប់ បន្ទាប់ពីគណៈអធិបតី និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានជូននូវកាដូបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតដល់ភរិយាថ្នាក់ដឹកនាំ និងបងប្អូននារីផ្សេងៗទៀត តាមបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត ប្រកបដោយ បរិយាកាសសប្បាយរីករាយនិងភាពស្និតស្នាល ជឿជាក់លើសមភាពយេនឌ័រនៅកម្ពុជា ស្របទៅតាមបរិការណ៍របស់ប្រទេសជាតិយើងក្រោម”ប្រធានបទ: ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩” ឆ្លើយតបទៅនឹងក្របខ័ណ្ឌថ្មីជាសកល នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយមិនទុកនរណាម្នាក់អោយនៅឯកោឡើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *