ព័ត៌មានជាតិ

ភូមិមួយផលិតផលមួយគឺជាអចលករមួយដ៏សំខាន់សម្រាប់ជំរុញនិងបង្កើនសេដ្ឋកិច្ចប្រាក់ចំណូលដល់គ្រួសារបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធា

ព្រៃវែង៖ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានមានប្រសាសន៍ថា ភូមិមួយផលិតផលមួយ គឺជាអចលករមួយដ៏សំខាន់សម្រាប់ជំរុញនិងបង្កើនសេដ្ឋកិច្ចប្រាក់ចំណូលដល់គ្រួសារបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងក៏ដូចជានៅក្នុងប្រទេសកម្ពុជាឲ្យគាត់ទទួលបាននូវប្រាក់ចំណូលបន្ថែមទៀតក្រៅពីការងារស្នូលរបស់ខ្លួន ការលើកឡើងនេះគឺនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយឆ្នាំ២០២៣ និងពិធីចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២២ នាព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក អន ភារៈ អភិបាលរងខេត្តតំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រួមទាំងបងប្អូនផលិតករ សេវាករ សិល្បករ ជាច្រើនរូបផងដែរ។ 

ឯកឧត្តម ក៏បានបន្ថែមទៀតថា ភូមិមួយផលិតផលមួយគឺជាចលនារស់រវើកមួយសម្រាប់ជំរុញនិងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ ងើបផុតពីភាពក្រីក្រ និងជួយឱ្យគាត់ ចេះពង្រឹងសមត្ថភាព និងបង្កើនសមត្ថភាពសម្រាប់ផលិត នៅអ្វីមួយដែលគាត់អាចផលិតបាន។ 

ឯកឧត្ដម បន្តថា៖ ភូមិ១ផលិតផល១ គឺជាផលិតផលដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយឬច្រើន ហើយផលិតទាំងនោះឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីតាមបែបបុរាណ និងតាមបែបសម័យទំនើប ដែលផ្ដល់ នូវកិត្យានុភាព និងមោទនភាពចំពោះភូមិឋានដែលខ្លួនកំពុងរស់នៅ ហើយជលិតផលទាំងនោះមានសក្តានុពល ង្រឹងពង្រីកបានបរិមាណគុណភាព និងសោភណ្ឌភាព ដើម្បីបង្កើបានតម្លៃ និងត្រូវបានទទួលការយល់ព្រមចុះបញ្ជីរ ដោយគណៈកម្មការជាតិជំរុញចលនាភូមិ១ផលិតផល១ ។ 

លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង បានមានប្រសាសន៍ថា ផលិតផលរបស់ខេត្តព្រៃវែដែលបានជាប់ជាផលិតផលភូមិមួយ ផលិតផលមួយ មានចំនួន ១៦ មុខមាន៖ ១-ផលិតផលដែលបានចុះបញ្ជីទទួលស្គាល់កាលពីឆ្នាំ២០២១ មានចំនួន៩មុខ រួមមាន ហូល ក្រមា (ក្នុងស្រុកស៊ីធកណ្តាល) ផលិតផលធ្វើពី ផ្តៅ រពាក់ មានជើងពាន កូនថូ ថាំងតែ កន្រ្តកម្លូ (ក្នុងស្រុកកំចាយមារ ) ផលិតផលធ្វើពីប្ញស្សីមាន ល្អី ចង្អេរ កញ្ច្រែង (ក្នុងស្រុកមេសាង) កន្ទេលកក់ សាច់ក្រក(ក្នុងស្រុកពារាំង) អំបុក (ក្នុងស្រុកកញ្ជ្រៀច) នំទ្រាំ (ក្នុងស្រុកស្វាយអន្ទរ) និងសម្ភារៈប្រើប្រាស់ធ្វើពីជ័រប្លាស្ទិករបស់សិប្បកម្មTBP9999 ក្នុងស្រុកពាមរក៍។ ផលិតផលទាំងនេះ បានធ្វើពិធីចែកវិញ្ញាបនបត្រទទួលស្គាល់រួចហើយ កាលពីខែកុម្ភៈ ឆ្នាំ២០២២។  ២-ផលិតផលដែលបានចុះបញ្ជីទទួលស្គាល់សម្រាប់ឆ្នាំ២០២២. មានចំនួន៧មុខ ដែលកំពុង

ប្រារព្ធពីធីចែកវិញ្ញាបនបត្រនៅពេលនេះ រួមមានបន្លែគ្រប់មុខ ចង្ក្រានឡូវ (ក្នុងស្រុកកញ្រ្ជៀច) ស្ករត្នោត កាបូប ខ្សែក្រវាត់(ក្នុងស្រុកស្វាយអន្ទរ) ផលិតផលពីរំពាក់ មានបង្គី ជើងឆ្នាំង(ក្នុងស្រុកកំចាយមារ) ចម្លាក់ គំនូរ សូន្យរូប (ក្នុងស្រុកស៊ីធរកណ្ដាល) និងរមណីយដ្ឋានភូមិសុខារាវី (ក្នុងស្រុកកំពង់ត្របែក) ។ អខេត្តព្រៃវែងមានផលិតផលចំនួន ៧ មុខបន្ថែមទៀតដែលត្រៀម សម្រាប់ការដាក់ក្នុងឆ្នាំ២០២៣នេះមាន នំត្នោត ស្នេហ៍(ស្ថិតនៅឃុំបាយ ស្រុកបាភ្នំ) ដើមឈូក (ស្ថិតនៅ ស្រុកកំចាយមារ) និងឧបករណ៍ប្រើប្រាស់ធ្វើពីឬស្សីមាន អង្រុត ឈ្នាង ជាដើម(ស្ថិតនៅឃុំស្វាយជ្រុំ ស្រុកមេសាង)។ 

ថ្លៃនៅក្នុងឱកាសនោះផងដែរឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានធ្វើបទបង្ហាញអំពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយមានសារៈប្រយោជន៍សំខាន់ដល់ការ អនុវត្តគោលនយោបាយជាតិជំរុញចលនា “ភូមិមួយផលិតផលមួយ” ព្រោះវានឹង ផ្ដល់លទ្ឋភាព អោយយើងអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវពត៌មាន និងបញ្ហានានា ដើម្បីរៀបចំផែនការ និងដាក់ចេញសកម្មភាពអន្តរាគមន៍មានប្រសិទ្ធិភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *