ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បរិច្ចាគថវិកា ១មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញវ៉ាក់សាំងការពារ កូវីដ ១៩ Sat/១២/Dec/២០២០

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានបរិច្ចាគថវិកា ចំនួន ១មុឺនដុល្លារសហរដ្ឋអាមេរិច ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញថ្នាំវ៉ាក់សាំងការពារ កូវីដ ១៩ ចែកជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។

សូមជម្រាបថា សម្តេចតេជោហ៊ុន សែនបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ ដែលអាទិភាពផ្តល់ជុនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមទីក្រុងទីប្រជុំជន ។

សួនរំលឹកជូនថា: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈPage Facebook ផ្លូវការរបស់សម្តេច កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ គេសង្កេតឃើញថា មានសប្បុរជនជាច្រើនបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *