ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវការ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ

ភ្នំពេញ% ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៨កញ្ញានេះ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលប្រារព្វធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ត្រូវបានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសមភាគីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ដែរថា នេះគឺជាដំណើរបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងបំផុត របស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន បន្ទាប់ពីរូបលោកត្រូវ បានជ្រើសតាំងជានាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី២២សីហា បន្ទាប់ពីទទួលបានការគាំទ្រពីរដ្ឋសភា និងព្រឹទ្ធសភាថៃ។ ឯកឧត្តម សេដ្ឋា ថាវីស៊ីន គឺជានាយករដ្ឋមន្រ្តីទី៣០ របស់ ព្រះរាជាណាចក្រថៃ ដែលបានប្រសូត្រចេញពីការបោះឆ្នោតសកល កាលពីខែឧសភា ឆ្នាំ២០២៣។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ និងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រទាំងពីរកម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំនិងរីកចម្រើនទ្វេឡើងថែមទៀត។

adm

Leave a Reply

Your email address will not be published. Required fields are marked *