ព័ត៌មានជាតិ

ក្រសួងកសិកម្ម÷លទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជាក្នុងរយៈពេល១១ខែ ឆ្នាំ២០២១

 

តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មានចំនួន ៤ ៤៣៥ ៧៦៨ ៩០៥ ដុល្លារអាមេរិក ដែលក្នុងនោះ៖

 ការនាំចេញអង្ករមានចំនួន ៤៥៤ ៤៨០ ៨៦៦ដុល្លារអាមេរិក
 ការនាំចេញស្រូវមានចំនួន ៥៤៦ ៥៦៧ ៣៥០ដុល្លារអាមេរិក
 ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៩៩០ ៩២៧ ១៣៥ ដុល្លារអាមេរិក
 ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៤៤៣ ៧៩៣ ៥៥៤ ដុល្លារអាមេរិក(ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១)

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៧ ១៣១ ៩១៥,០៤ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ៣ ៤៤៤ ២៨៨,១៨ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១- ការនាំចេញអង្ករ
 បរិមាណអង្ករនាំចេញមានចំនួន ៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១១ខែឆ្នាំ២០២០ ដែលមានចំនួន ៦០១ ០៤៥តោន
 ការនាំចេញអង្ករក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មានចំនួន ៧២ ០១០តោន កើនឡើងចំនួន ៧ ២៧០តោន (១១,២៣%) បើធៀបនឹងខែវិចិ្ឆកា ឆ្នាំ២០២០ ដែលមានចំនួន ៦៤ ៧៤០តោន
 អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣៨៩ ៩១២តោន ស្មើនឹង ៧៣,២៧% អង្ករសគ្រប់ប្រភេទមានចំនួន ១៣២ ៦៧៥តោន ស្មើនឹង ២៤,៩៣% និងអង្ករចំហុយមានចំនួន ៩ ៥៩២តោន ស្មើនឹង ១,៨០%
 បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១៣៤ ៤៣៨តោន (ថយចុះចំនួន ៥៣ ៩៩៨តោន ស្មើនឹង -២៨,៦៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២៦៥ ២៤៤តោន (កើនឡើងចំនួន ៣០ ៣០៤តោន ស្មើនឹង ១២,៩០%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៥៤ ៣៥០តោន(ថយចុះចំនួន ២៣ ៨៥៨តោន ស្មើនឹង -៣០,៥១%) និងទិសដៅដទៃទៀតចំនួន២៤ប្រទេស មានបរិមាណសរុប ៧៨ ១៤៧តោន (ថយចុះចំនួន ២១ ៣១៤តោន ស្មើនឹង -២១,៤៣%)
 ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៩៣ ១៣១តោន (៧៣,៨៨%) និងក្រុមហ៊ុន៥១ដទៃទៀតបាននាំចេញត្រឹមតែ ១៣៩ ០៤៨តោន (២៦,១២%)។
២- ការនាំចេញស្រូវ
ការនាំចេញស្រូវមានចំនួន ៣ ១២៣ ២៤២តោន ក្នុងរយៈពេល១១ខែឆ្នាំ២០២១ ទៅកាន់ប្រទេស វៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ៩៨៦ ០៨៥,០២តោន) ដែលមានការកើនឡើងចំនួន ១ ៣៤៦ ១៣៥តោន (៧៥,៧៥%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ៧៧៧ ១០៧តោន។
៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៤ ៦១៣ ៦៥១,០២តោន
កើនឡើងចំនួន ១ ៥២៧ ០៦៩,១៦តោន ស្មើនឹង ៤៩,៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ៣ ០៨៦ ៥៨១,៨៦តោន ដែលក្នុងនោះរួមមាន៖
 ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៤៣៨ ១៧១,៦៨តោន (កើនឡើងចំនួន ៩,៥៤%) ក្នុងនោះ នាំចេញទៅប្រទេសថៃចំនួន ៩០០ ៩២០តោន ប្រទេសវៀតណាមចំនួន ៤៦៦ ៥៣១,៥៦តោន និងប្រទេសចិនចំនួន ៧០ ៧២០,១២តោន
 ដំឡូងមីស្រស់មានចំនួន ៨៨៧ ៧២០តោន (កើនឡើងចំនួន ៣៣,៦៨%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦២២ ៨៧០តោន និងប្រទេសថៃចំនួន ២៦៤ ៨៥០តោន
 ម៉្សៅដំឡូងមីមានចំនួន ៣០ ៤៧១,៧៤តោន (កើនឡើងចំនួន ១១%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៧ ៨០៧,៦០តោន ប្រទេសថៃចំនួន ១ ៣៧៥,៨០តោន ប្រទេសអ៊ីតាលីចំនួន ៦៩៤,៣៤តោន ប្រទេសប៊ែលហ្ស៉ិកចំនួន ២៧២តោន សហរដ្ឋអាមេរិកចំនួន ១៧០តោន និងប្រទេសណេដឺឡែនចំនួន ១៥២តោន
 កាកសំណល់ដំឡូងមីមានចំនួន ៨ ១៨៥តោន (ថយចុះចំនួន -៣៤,១៥%) នាំចេញទៅប្រទេសចិន
 គ្រាប់ស្វាយចន្ទីមានចំនួន ៩២១ ០៦១,៤៧តោន (កើនឡើងចំនួន ៣២៨,៩៦%) នាំចេញទៅប្រទេសវៀតណាមចំនួន ៩១២ ១៧០តោន ប្រទេសចិនចំនួន ៤ ៥៥២,៦៩តោន ប្រទេសថៃចំនួន ៤ ១៤៥,៤០តោន ប្រទេសឥណ្ឌាចំនួន ៩៨,៦០តោន ប្រទេសជប៉ុនចំនួន ៤៤,១៤តោន ប្រទេសកូរ៉េចំនួន ១៦,៨៨តោន ប្រទេសអារ៉ាប់ចំនួន ១៤,៥១តោន ប្រទេសណេដឺឡែនចំនួន ៨,២១តោន ប្រទេសបង់ក្លាដែសចំនួន ៧តោន ប្រទេសឡាវចំនួន ៤តោន ប្រទេសស្វីសចំនួន ០,០២តោន ប្រទេសតូហ្គោចំនួន ០,០១តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១តោន
 គ្រាប់ពោតមានចំនួន ១៧៨ ០៦៩,៣៤តោន (ថយចុះចំនួន -៨,៤៥%) នាំចេញទៅប្រទេសវៀតណាម ចំនួន ១៣៤ ៧៣០តោន ប្រទេសថៃចំនួន ៤២ ៣៥០តោន កោះតៃវ៉ាន់ចំនួន ៩២៦,២៩តោន ប្រទេសបង់ក្លាដេស ចំនួន ៤២,០៥តោន និងប្រទេសកូរ៉េចំនួន ២១តោន
 គ្រាប់សណ្តែកបាយមានចំនួន ២៦ ១៩២,៣៥តោន (កើនឡើងចំនួន ៣៣០,៨២%) នាំចេញទៅប្រទេសវៀតណាមចំនួន ២៦ ១៧០តោន និងកោះតៃវ៉ាន់ចំនួន ២២,៣៥តោន
 គ្រាប់សណ្តែកសៀងមានចំនួន ៨៨ ១៦៥,០៤តោន (កើនឡើងចំនួន ២៨៣,២៤%) នាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ២៦៥តោន ប្រទេសថៃចំនួន ២១ ៩០០តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០៤តោន
 ផ្លែចេកស្រស់មានចំនួន ៣៩៥ ៨៦៣,៧៨តោន (កើនឡើងចំនួន ៣១,៨៨%) នាំចេញទៅប្រទេសចិនចំនួន ៣៤៩ ៦៥៦,៤១តោន ប្រទេសវៀតណាមចំនួន ៤៥ ១៩៣,៣៧តោន ប្រទេសជប៉ុនចំនួន ៥៣៣,៥២តោន និងប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨តោន
 ផ្លែក្រូចថ្លុងមានចំនួន ៣៤ ៩១៨,៤៤តោន (កើនឡើងចំនួន ១១៩,៦១%) នាំចេញទៅប្រទេសថៃចំនួន ៣៤ ៨៥៤តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤តោន
 ផ្លែស្វាយស្រស់មានចំនួន ២២៦ ៥៧៧,៧១តោន (កើនឡើងចំនួន ១៤៩,៥៣%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៩៣ ៧២២,៣៧តោន ប្រទេសថៃចំនួន ៣២ ០១៩,២៨តោន ប្រទេសចិនចំនួន ៦៣៨,១៤តោន ប្រទេសកូរ៉េចំនួន ១៣០,៩២តោន ទីក្រុងហុងកុងចំនួន ៥០,៧៨តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០តោន និងប្រទេសគុយវ៉ែតចំនួន ០,០១តោន
 ដំណាប់ស្វាយមានចំនួន ១៦ ៧៧៧,៨២តោន (កើនឡើងចំនួន ១៩១,៤៩%) នាំចេញទៅប្រទេសចិនចំនួន ១៣ ២៥៤,៤៦តោន ប្រទេសថៃចំនួន ១ ៤១៥,០៣តោន ប្រទេសហ្វីលីពីនចំនួន ៩៧៥,០៨តោន ប្រទេសវៀតណាម ចំនួន ៥៥៩,៣០តោន ប្រទេសជប៉ុនចំនួន ៥២៣,៧០តោន ចក្រភពអង់គ្លេស ២១,១៤តោន ប្រទេសកូរ៉េចំនួន ១៧,៥០តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦តោន កោះតៃវ៉ាន់ចំនួន ៣តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥តោន និងប្រទេសរុស្ស៊ីចំនួន ០,០០២តោន
 ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ៨៤៦,៦៣តោន (កើនឡើងចំនួន ៣៥,២៥%) នាំចេញទៅប្រទេសហ្វីលីពីនចំនួន ៤ ៦៩៨,៦៣តោន និងប្រទេសចិនមានចំនួន ១៤៨តោន
 ដូងប្រេងមានចំនួន ៥៥ ៥១៦,៦៩តោន (កើនឡើងចំនួន ៥,៤០%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ៤៣ ១៧៦,៦៩តោន និងប្រទេសម៉ាឡេស៊ីចំនួន ១២ ៣៤០តោន
 ម្រេចមានចំនួន ២៧ ៧៣០,០៧តោន (កើនឡើងចំនួន ៤៥៦,៥៣%) នាំចេញទៅប្រទេសវៀតណាម ចំនួន ២៦ ៨៨៧,៦៨តោន ប្រទេសអាល្លឺម៉ង់ចំនួន ៤៩៧,៩០តោន ប្រទេសថៃចំនួន ១៨០តោន ប្រទេសបារាំងចំនួន ៤២,០៩តោន ប្រទេសឥណ្ឌាចំនួន ៤២តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ២៥,៣៨តោន កោះតៃវ៉ាន់ចំនួន ១៥,០៤តោន សាធារណរដ្ឋឆេកចំនួន ១២,៨៤តោន ប្រទេសប៉ូឡូញចំនួន ៧,០៩តោន ប្រទេសជប៉ុនចំនួន ៣,៥៥តោន ប្រទេសកូរ៉េចំនួន ៣,២៥តោន ប្រទេសរុស្ស៊ីចំនួន ២,៧៨តោន សហរដ្ឋអាមេរិកចំនួន ២,០២តោន ប្រទេសសិង្ហបុរីចំនួន ១,៩៧តោន ប្រទេសស្វីសចំនួន ១,៦៤តោន ប្រទេសស៊ុយអ៊ែតចំនួន ១,២៩តោន ចក្រភពអង់គ្លេសចំនួន ១,២៤តោន ប្រទេសអូស្រ្តាលីចំនួន ០,៩០តោន ប្រទេសកាណាដាចំនួន ០,៥២តោន ប្រទេសម៉ាឡេស៊ីចំនួន ០,៤០តោនប្រទេសលីទុយអានីចំនួន ០,២៩តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១តោន
 ថ្នាំជក់មានចំនួន ៤ ២៩៤,០៥តោន (ថយចុះចំនួន -២៤,៤២%) នាំចេញទៅប្រទេសវៀតណាម ៤ ២១២,៨០តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៥៩,៤២តោន ប្រទេសហុងគ្រីចំនួន ១៩,៨០តោន ប្រទេសបូស្នៀនិងហឺហ្សេហ្គោវីណាចំនួន ១,៩០តោន ប្រទេសចិនចំនួន ០,១០តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២តោន ប្រទេសសិង្ហបុរីចំនួន ០,០១តោន និងប្រទេសអាល្លឺម៉ង់ចំនួន ០,០០១តោន
 បន្លែចម្រុះមានចំនួន ៩៣,០៨តោន (ថយចុះចំនួន -៥,៧៤%) នាំចេញទៅប្រទេសបារាំង
 ម្ទេសស្រស់មានចំនួន ៨៩ ៣៥៧,១២តោន (កើនឡើងចំនួន ៤៣,១៣%) នាំចេញទៅប្រទេសថៃចំនួន ៨៩ ៣៥៧,១២តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២តោន
 ម្ទេសក្រៀមមានចំនួន ២ ១៦០,២៣តោន (កើនឡើងចំនួន ២០,០១%) នាំចេញទៅប្រទេសថៃចំនួន ២ ១៦០តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០,២១តោន ប្រទេសកូរ៉េចំនួន ០,០១តោន និងប្រទេសកាណាដា ចំនួន ០,០១តោននិង
 ផលិតផលចំនួន ៨៧មុខ ផ្សេងទៀតមានចំនួន ១៧៧ ៤៧៨,៧៨តោន។

adm

Leave a Reply

Your email address will not be published. Required fields are marked *