ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការខេត្តកោះកុងបានចូលរួមចំណែកបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនជូនដល់រាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងចាក់ការពារCovid-១៩

លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង​ បានចូលរួមចំណែក​ បរិច្ចាគ​នូវ​ប្រាក់​បៀវត្ស​ផ្ទាល់ខ្លួន​ ចំនួន ១,០០០,០០០​ រៀល​ (មួយ​លាន​រៀល​)​ ក្នុង​មួយ​ខែ​ សម្រាប់​រយៈពេល​ ៦​ ខែ​ គិត​ចាប់​ពី​ខែ​ កុម្ភៈ​ ដល់​ខែ​ កក្កដា​ ឆ្នាំ​ ២០២១ ជូនដល់រាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងចាក់ការពារជំងឺ Covid-19 ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលក្នុងការការពារ និងថែទាំសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

adm

Leave a Reply

Your email address will not be published. Required fields are marked *