ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាមបន្តទទួលថវិកាឧបត្ថម្ភពីសប្បុរសជន

(កំពង់ចាម) គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាមបន្តទទួលថវិកាឧបត្ថម្ភពីសប្បុរសជន

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី នៅព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ អញ្ជើញទទួលការឧបត្ថម្ភ ជាសំភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ និងថវិកា ពីសប្បុរសជននានា នៅក្នុងខេត្តកំពង់ចាម ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាម និងជួយលើការងារប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺដ៏កាចសាហាវ កូវីដ-១៩។

#នាមសប្បុរសជនចូលរួមឧបត្ថម្ភនាឳកាសនេះមានដូចខាងក្រោម÷

១, មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ចាម ឧបត្ថម្ភថវិកាចំនួន ២ លានរៀល និងទឹកបរិសុទ្ធ ៨០០ យួរ។

២, ក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ ឧបត្ថម្ភម៉ាសចំនួន ១០,០០០ បន្ទះ ទឹកអាល់កុល ១២០ លីត្រ សំបកដបច្រកទឹកអាកុល ១០០ មី ៥០ កេស និងទឹកបរិសុទ្ធ១០០ យួរ។

៣, ក្រុមហ៊ុន ផលផារ៉ាដាយផ្ទះល្វែង ឧបត្ថម្ភថវិកាចំនួន ២ លានរៀល ម៉ាស ៥,០០០ បន្ទះ និងទឹកបរិសុទ្ធ ៥០ កេះ។

៤, លោក ណារិន ប៉ូរ៉ាត់ និងលោកស្រី លោក ជេត សុខនី និងលោកស្រី ឧបត្ថម្ភថវិកាចំនួន 2 លានរៀល ទឹកបរិសុទ្ធ ២០០ យួរ និងមី ៥០ កេស។

៥, ក្រុមហ៊ុន ម៉ៅ ហេង លក់ដីឡូត៍ ខេត្តកំពង់ចាម ឧបត្ថម្ភថវិកា ១,៥០០,០០០ រៀល។

៦, លោក ពៅ សុផល និងលោកស្រី ធួន វិកាវិនី ឧបត្ថម្ភទឹកបរិសុទ្ធចំនួន ២០០ យួរ។

៧, លោក ម៉ម សារឿន និងលោកស្រី កុយ សុភាព ឧបត្ថម្ភទឹកបរិសុទ្ធចំនួន ២០០ យួរ។

៨, លោក លី ប្រិយមិត្ត និងលោកស្រី ឈរ ចិន្តា ឧបត្ថម្ភទឹកបរិសុទ្ធចំនួន ២០០ យួរ។

៩, លោក ធួន ជេដ្ឋា និងលោកស្រី ទែន សុថា ឧបត្ថម្ភទឹកបរិសុទ្ធចំនួន ២០០ យួរ។

១០, លោក ឌី សីហា និងលោកស្រី ឃុន ខុនដែន ឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១០០ យួរ។

១១,៥, លោកស្រី ទែន សុខន ឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១០០ យួរ។
១២, លោក ឈុន ប៊ុន និងលោកស្រី អ៊ុំ សាវី ឧបត្ថម្ភកាហ្វេហ្រ្គូរ៉ូសចំនួន ១៧ កញ្ចប់ធំ។

១៣, លោក នី វណ្ណៈ និងលោកស្រី កុយ សោភ័ណ ឧបត្ថម្ភកាហ្វេហ្រ្គូរ៉ូសចំនួន ១៧ កញ្ចប់ធំ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅនូវកាវិការដ៏ថ្លៃថ្លា ប្រកបដោយមនុស្សធម៌របស់បងប្អូនសបុរសជនដែលជួយឧបត្ថម្ភ ជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការហូបចុករបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម និងដើម្បីលើការងារទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យទទួលបានជោគជ័យ។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការក៏បានជូនពរ សូមឱ្យបងប្អូនសបុរសជនទាំងអស់ ទទួលបានសេចក្តីសុខ សេចក្តីចំរើន និងសមប្រកបដោយពុទ្ធពរទាំងឡាយ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេសត្រូវរួមគ្នាអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ និង ៣កុំ ដើម្បីឲ្យខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង បានចៀសផុតពីជំងឺដ៏កាចសាហាវ កូវីដ-១៩ នាពេលឆាប់៕
(ចៅ វង្ស i.k.)

adm

Leave a Reply

Your email address will not be published. Required fields are marked *