ព័ត៌មានជាតិ

ក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ឃុន ឌីម៉ា ដែលប្រពន្ធរបស់លោកទើបតែសម្រាលកូនរួច

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២៣ខែមករា ឆ្នាំ២០២០ កម្លាំង គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ប៉ឹង កំរិត តំណាងឲ្យលោកវរៈសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយសួរសុខទុក្ខ គ្រួសារលោកអនុសេនីយ៍ត្រី ឃុន ឌីម៉ា ដែលប្រពន្ធរបស់លោក ទើបតែសម្រាលកូនរួច បន្តសម្រាកនៅគេហដ្ឋាន។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ៤០០,០០០៛ (សែសិបម៉ឺនរៀល), ទឹកសុទ្ធ០២កែស, ភេសជ្ជៈ២កែស, មី២កែស, សម្ភារៈសម្រាប់ទារក១ឈុត ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *