ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន បានអញ្ជើញចូលរួមសន្និបាតលើកទី៤២ របស់ក្រសួងសុខាភិបាល

(ភ្នំពេញ) ៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពតបានអញ្ជើញចូលរួមសន្និបាតលើកទី៤២ របស់ក្រសួងសុខាភិបាល ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត តំណាងក្រសួង ស្ថាប័ននានា លោក-លោកស្រីប្រធាននាយកដ្ឋាន មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អាជ្ញាធរឃុំ-សង្កាត់ មណ្ឌលសុខភាព ដៃគូអភិវឌ្ឍសុខាភិបាល និងភ្ញៀវជាតិ-អន្តរជាតិ សរុបចំនួន ៥៣១នាក់។

ពិធីសន្និបាតមានរយៈពេលពីរថ្ងៃ ពីថ្ងៃទី៦-៧ មីនា ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដែលនឹងបង្ហាញពីវឌ្ឍនភាពវិស័យសុខាភិបាលរយៈពេល ៥ឆ្នាំ និងលើកទិសដៅឆ្នាំបន្ត ព្រមទាំងពិភាក្សាលើការងារសំខាន់ៗ សំដៅពង្រឹងគុណភាពសេវាសុខាភិបាលនៅទូទាំងប្រទេស។

adm

Leave a Reply

Your email address will not be published. Required fields are marked *