ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ និងសំណេះសំណាលជាមួយក្រុមការងារ និងក្រុមសកម្មនៃយុវជនទូទាំងខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត

(កំពង់ចាម) នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ និងសំណេះសំណាលជាមួយក្រុមការងារ និងក្រុមសកម្មនៃយុវជនទូទាំងខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មការអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសសរ១០០ សម្ដេចតេជោ ក្រុងកំពង់ចាម ដែលពិធីនេះមានការចូលរួមពីសំណាក់ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយក្រុង ស្រុក ឃុំ សង្កាត់ គណៈអចិន្ត្រៃយ៍បក្សខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ក្រុមការងារ យុវជនគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមនឹងសមាជិក សមាជិកាយុវជនប្រមាណជិត ១៥០០ នាក់ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសសរ១០០ សម្ដេចតេជោ ក្រុងកំពង់ចាម។

adm

Leave a Reply

Your email address will not be published. Required fields are marked *